ផ្សារហ៊ុននៅតំបន់អាស៊ីងើបឡើងថ្លៃនៅថ្ងៃពុធនេះ ខណៈអ្នកវិនិយោគរង់ចាំលទ្ធផលប្រាក់ចំណូលក្រុមហ៊ុនបច្ចេកវិទ្យាNvidia

ដោយ: គង់ លាងហួរ

ស៊ីដនីៈ ផ្សារហ៊ុននៅតំបន់អាស៊ី បានងើបឡើងថ្លៃនៅថ្ងៃពុធនេះ ខណៈអ្នកវិនិយោគ កំពុងរង់ចាំលទ្ធផលពីក្រុមហ៊ុនបច្ចេកវិទ្យាNvidia ដើម្បីពិនិត្យមើលថា តើការវាយតម្លៃខ្ពស់របស់វិស័យនេះ  អាចទប់ទល់នឹងការកើនឡើង នៃផលបត្រមូលបត្របំណុលឬយ៉ាងណា។

ផ្សារហ៊ុន S&P 500 futures បានងើបឡើង០,៣ភាគរយ ខណៈផ្សារហ៊ុន Nasdaq futures ងើបឡើងថ្លៃ០,៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកធំជាងគេ របស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន បានងើបឡើង០,១ភាគរយ។ ផ្សារហ៊ុន  Nikkei របស់​ជប៉ុន​បាន​ងើបឡើង​ថ្លៃ០,២ភាគរយ។

យោងតាមទិន្នន័យចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា សកម្មភាពរោងចក្ររបស់ប្រទេសជប៉ុន បានធ្លាក់ចុះក្នុងរយៈពេល៣ខែជាប់ៗគ្នា គិតត្រឹមខែសីហា  ចំណែកសហរដ្ឋអាមេរិក ក៏គ្រោងនឹងរាយការណ៍ពីសន្ទស្សន៍ PMI របស់ខ្លួននៅថ្ងៃពុធនេះផងដែរ។

ផ្សារហ៊ុនចិន blue-chips បានធ្លាក់ថ្លៃ០,៧ភាគរយ បន្ទាប់ពីស្ទុះងើបឡើងវិញ០,៨ភាគរយ កាលពីវគ្គមុន ហើយសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ថ្លៃ០,១ភាគរយ បន្ទាប់ពីងើបឡើង១ភាគរយ។

វិនិយោគិនកំពុងរង់ចាំលទ្ធផល ប្រាក់ចំណូលយ៉ាងអន្ទះសារពីក្រុមហ៊ុនបន្ទះឈីប Nvidia ដែលគ្រោងចេញផ្សាយនៅថ្ងៃពុធនេះ ខណៈរបាយការណ៍​របស់​ក្រុមហ៊ុនNvidia កាលពីត្រីមាស​មុន​ បាន​ជំរុញ​ឱ្យ​ភាគហ៊ុនបច្ចេកវិទ្យាងើបឡើងថ្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here