តម្លៃហាងឆេងមាសបន្តធ្លាក់ដល់កម្រិតទាបបំផុតនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសបានធ្លាក់ដល់កម្រិតទាបរយៈពេល៥ខែនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិក និងទិន្នផលរតនាគារបានហក់ឡើង បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចបានបង្កើនការរំពឹងទុកថា ធនាគារ Federal Reserve នឹងបន្តការរឹតបន្តឹងគោលនយោបាយរបស់ខ្លួន។

តម្លៃមាស Spot Gold បានធ្លាក់ចុះមកនៅត្រឹម១៨៩១,៧០ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0141 GMT ដោយបានធ្លាក់ចុះដល់កម្រិតខ្សោយបំផុតចាប់តាំងពីថ្ងៃទី១៥ ខែមីនា។ តម្លៃមាសរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ០,៣% ដល់១៩២១,៨០ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមនាទីពីកិច្ចប្រជុំខែកក្កដារបស់ធនាគារ Fed បានបង្ហាញថា អ្នកបង្កើតគោលនយោបាយភាគច្រើនបានបន្តផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងនឹងអតិផរណា ខណៈដែលអ្នកចូលរួមមួយចំនួន បានលើកឡើងពីហានិភ័យចំពោះសេដ្ឋកិច្ច។

ទិន្នផលរតនាគារគោលរបស់សហរដ្ឋអាមេរិករយៈពេល១០ឆ្នាំបានហក់ឡើងដល់កម្រិតខ្ពស់រយៈពេល១០ខែ ដោយជំរុញឱ្យប្រាក់ដុល្លារងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែមិថុនា។

តម្លៃ Spot silver បានងើបឡើង០,២% ដល់២២,៤២ដុល្លារ ក្នុងមួយអោន រីឯ តម្លៃផ្លាទីនមានស្ថិរភាពនៅត្រឹម៨៨២,៥០ដុល្លារ ក្នុងមួយអោន ដែលបានឈានដល់កម្រិតទាបបំផុតចាប់តាំងពីខែតុលា។ ចំណែក Palladium បានធ្លាក់ថ្លៃចុះ០,៣%ដល់១២០៥,៧០ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here