តម្លៃហាងឆេងមាសបន្តធ្លាក់ថ្លៃដល់កម្រិតទាបបំផុត ខណៈប្រាក់ដុល្លារបន្តងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ  ខណៈទិន្នផលមូលបត្របំណុលអាមេរិក និងប្រាក់ដុល្លារនៅតែងើបឡើងថ្លៃ មុនការចេញផ្សាយទិន្នន័យការលក់រាយដែលអាចបញ្ជាក់ផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់លើការចំណាយរបស់អ្នកប្រើប្រាស់។

តម្លៃមាសប្រភេទ Spot Gold បានធ្លាក់ចុះ០,២% ដល់១៩០៥,១០ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0119 GMT។  មាសរបស់សហរដ្ឋអាមេរិកបានធ្លាក់ថ្លៃ០,៣% មកនៅត្រឹម១៩៣៨,២០ ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកបានងើបឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយខែកាលពីថ្ងៃចន្ទ ចំពេលមានការព្រួយបារម្ភអំពីសេដ្ឋកិច្ចរបស់ប្រទេសចិនដែលធ្វើឱ្យដុំមាសមានតម្លៃថ្លៃសម្រាប់អ្នកទិញនៅបរទេស។

ចំណែកឯ ទិន្នផលរតនាគាររយៈពេល១០ឆ្នាំ (10-year Treasury yields) របស់សហរដ្ឋអាមេរិកបានស្ថិតនៅជិតកម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក កាលពីថ្ងៃចន្ទបានអះអាងថា គោលនយោបាយរបស់លោកប្រធានាធិបតី Joe Biden កំពុងផ្តល់ថាមពលដល់កំណើនការងារជាប្រវត្តិសាស្ត្រ និងការកសាងការប្រកួតប្រជែងឡើងវិញ។

ពលរដ្ឋអាមេរិកបានបញ្ជាក់កាលពីខែមុនថា ពួកគេរំពឹងថា អតិផរណានឹងចុះខ្សោយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។នេះបើយោងតាមការស្ទង់មតិដោយធនាគារកណ្តាលអាមេរិកប្រចាំក្រុងញូវយ៉ក។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោក បានឱ្យដឹងថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,៤% ដល់កម្រិតទាបបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២០ កាលពីថ្ងៃចន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here