តម្លៃដឹកជញ្ជូនខ្ពស់កំពុងជះប៉ះពាល់ដល់ការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមជាមួយបណ្តាប្រទេសដទៃ

ដោយ: គង់ លាងហួរ

ហូជីមិញ: អ្នកជំនាញបានអះអាងថា កត្តាកត្តាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការតភ្ជាប់នៅមានកម្រិត សមត្ថភាពទាបរបស់សហគ្រាសក្នុងស្រុក និងការចាប់យកបច្ចេកវិទ្យាយឺត និងការផ្លាស់ប្តូរឌីជីថល កំពុងរារាំងដល់ឧស្សាហកម្មដឹកជញ្ជូន ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ឧស្សាហកម្ម​នេះ ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ​រួម​ជាមួយ​នឹង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតកម្ម និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក។

លោក Trần Thanh Hải អនុប្រធានទីភ្នាក់ងារពាណិជ្ជកម្មបរទេសនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានលើកឡើងថា ឧស្សាហកម្មភស្តុភារ កំពុងកើនឡើងជាមធ្យម ចន្លោះពី១៤ ទៅ១៦ភាគរយក្នុងមួយឆ្នាំ និងមានទំហំទឹកប្រាក់ពី៤០ ទៅ៤២ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ម្យ៉ាងទៀត ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានទទួលការវិនិយោគដ៏ធំសម្បើម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈកំពង់ផែសមុទ្រ និងព្រលានយន្តហោះថ្មីៗ កំពុងត្រូវបានសាងសង់ឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងនេះក្តី អាជីវកម្មមួយចំនួនធំ ដែលបានចូលរួមក្នុងផ្នែកភស្តុភារ ភាគច្រើនជាអាជីវកម្មខ្នាតតូច ឬមធ្យមដែលមានដើមទុនតិច ហើយកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល និងធនធានមនុស្សរបស់ពួកគេ នៅមានកម្រិតនៅឡើយ ដែលកត្តា​នេះ​នាំ​ឱ្យ​មាន​ការ​ចំណាយ​ខ្ពស់។

លោក Đặng Vũ Thành អនុប្រធានសមាគមធុរកិច្ចភស្តុភារវៀតណាមបានមានប្រសាសន៍ថា ឧស្សាហកម្មនេះ មិនទាន់ទាញយកសក្តានុពលរបស់ខ្លួនបានពេញលេញនៅឡើយទេ។លោកបានចង្អុលបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនល្អ និងកំសោយ នៃការតភ្ជាប់រវាងកំពង់ផែសមុទ្រ អាកាសយានដ្ឋាន ឃ្លាំងស្តុកទំនិញ និងសួនឧស្សាហកម្មកំពុងរារាំង ដល់ការអភិវឌ្ឍក្នុងឧស្សាហកម្មនេះ។

ជាក់ស្តែង ការចំណាយលើភស្តុភារ គឺស្មើប្រហែលនឹង១៨ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសវៀតណាម ពោលគឺខ្ពស់ខ្លាំងជាងបណ្តាប្រទេសដទៃទៀត។លោកបានបន្ថែមថា ការចំណាយលើភស្តុភារខ្ពស់ ក៏បានកាត់បន្ថយភាពប្រកួតប្រជែងនៃការនាំចេញ និងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមផងដែរ។

លោក Mike Bhaskaran ប្រធានក្រុមប្រតិបត្តិការសម្រាប់បច្ចេកវិទ្យាឌីជីថលនៅក្រុមហ៊ុន DP World បានបញ្ជាក់ថា ដើម្បីជួយអាជីវកម្ម ក្នុងការលើកកំពស់សមត្ថភាព ពាណិជ្ជកម្មរបស់ពួកគេ និងគាំទ្រ ដល់ការអភិវឌ្ឍអាជីវកម្មភ័ស្តុភារ វៀតណាមត្រូវការបង្កើនភាពមើលឃើញ និងតម្លាភាព តាមរយៈការជំរុញការអភិវឌ្ឍន៍អ៊ីនធឺណេត ប្រព័ន្ធតាមដាន GPS និងកែលម្អសមត្ថភាពរបស់ខ្លួន ក្នុងការទស្សន៍ទាយនិន្នាការទីផ្សារ។

លោកបានបន្ថែមថា ខាងផ្នែកធុរកិច្ច វៀតណាមត្រូវតែបំប្លែងបច្ចេកវិជ្ជាគ្រប់គ្រង ដើម្បីបង្កើនស្វ័យប្រវត្តិកម្ម កាត់បន្ថយពេលវេលាដឹកជញ្ជូន និងកែលម្អការផ្គត់ផ្គង់ខាងក្នុង ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here