ទំនុកចិត្ត និងសុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកធ្លាក់ចុះជាលើកដំបូងនៅក្នុងខែសីហា

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការចុះផ្សាយ ដោយសារពត៌មាន CNN បានឱ្យដឹងថា ពលរដ្ឋអាមេរិកមានសុទិដ្ឋិនិយមតិចជាងមុន អំពីសេដ្ឋកិច្ចនៅខែសីហានេះ បន្ទាប់ពីទំនុកចិត្តអ្នកប្រើប្រាស់ បានកើនឡើង២ខែជាប់ៗគ្នា។

អារម្មណ៍អ្នកប្រើប្រាស់ (Consumer sentiment) ដែលត្រូវបានសង្កេតតាមដាន ដោយសាកលវិទ្យាល័យ Michigan បានធ្លាក់ចុះដល់៧១,២ពិន្ទុ នៅក្នុងខែសីហា ពោលគឺធ្លាក់ចុះពី៧១,៦ពិន្ទុ ក្នុងខែកក្កដា។ នេះបើយោងតាមការប៉ាន់ស្មានបឋម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Joanne Hsu នាយកផ្នែកអង្កេតនៃសាកលវិទ្យាល័យ Michigan បានមានប្រសាសន៍ថា ជាទូទៅ អ្នកប្រើប្រាស់បានយល់ឃើញពីភាពខុសគ្នាសំខាន់ៗមួយចំនួន នៅក្នុងបរិយាកាសសេដ្ឋកិច្ចចាប់ពីខែមុន ប៉ុន្តែពួកគេបានមើលឃើញ ភាពប្រសើរឡើងយ៉ាងច្រើនដែលទាក់ទងទៅនឹងកាលពី៣ខែមុន”។ចំណែកឯ ការរំពឹងទុកសម្រាប់អត្រាអតិផរណា នៅឆ្នាំខាងមុខបានធ្លាក់ចុះដល់៣,៣% ពី៣,៤% នៅក្នុងការព្យាករពីមុន។

តម្លៃឧស្ម័ន ដែលជាសូចនាករនៃអតិផរណា សម្រាប់អ្នកប្រើប្រាស់ បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលអាចធ្វើឱ្យអារម្មណ៍អ្នកប្រើប្រាស់ធ្លាក់ចុះនាពេលអនាគត។

លើសពីនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង៣,២% នៅក្នុងខែកក្កដា ធៀបនឹងឆ្នាំមុន ពោលគឺកើនឡើងពីកំណើនប្រចាំឆ្នាំ៣% ក្នុងខែមិថុនា ទោះបីជាសម្ពាធតម្លៃមូលដ្ឋានបានបន្តធ្លាក់ចុះយ៉ាងណាក្តី។

លោក Ryan Sweet ប្រធានសេដ្ឋវិទូអាមេរិក នៅក្រុមហ៊ុន Oxford Economics បានសរសេរថា “រង្វាស់ទំនុកចិត្តអ្នកប្រើប្រាស់របស់សាកលវិទ្យាល័យ Michigan បានធ្លាក់ចុះក្នុងខែសីហា ប៉ុន្តែវាទំនងជានឹងធ្លាក់ចុះបន្ថែមទៀត ដោយសារតែការកើនឡើងនៃតម្លៃប្រេងសាំងលក់រាយនាពេលថ្មីៗនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here