អាល្លឺម៉ង់ នឹងក្លាយជាប្រទេសដែលមានកងឧទ្ធម្ភាគចក្រធំបំផុតទី២ នៅក្នុងអង្គការបក្សសម្ព័ន្ធយោធា NATO

តែម សុខុម

ប៊ែរឡាំង: អាល្លឺម៉ង់ នឹងក្លាយជាប្រទេសដែលមានកងឧទ្ធម្ភាគចក្រធំបំផុតទី២ របស់អង្គការបក្សសម្ព័ន្ធយោធា NATO ជាមួយនឹងឧទ្ធម្ភាគចក្រកងទ័ពធុនធ្ងន់ឈីនូក (Chinooks) ចំនួន៦០គ្រឿងដែលខ្លួនបានប្រកាសទិញកាលពីខែ។

នេះបើយោងតាមមេបញ្ជាការកងទ័ពអាកាសនៃប្រទេសអាល្លឺម៉ង់ លោក អ៊ីនហ្គោ ហ្គើហាត (Ingo Gerhartz) បានបញ្ជាក់នៅថ្ងៃសុក្រ ទី១១ សីហា នេះ។

កាលពីខែមុន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់ នឹងទិញឧទ្ធម្ភាគចក្រកងទ័ពធ្ងន់ធ្ងរ Chinook ចំនួន៦០គ្រឿងពីក្រុមហ៊ុន Boeing ក្នុងកញ្ចប់ចំណាយរហូតដល់ទៅ៨,៧ពាន់លានដុល្លារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ឧទ្ធម្ភាគចក្រទាំងនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អ៊ីនហ្គោ ហ្គើហាត ត្រូវបានបណ្តាញប្រព័ន្ធផ្សព្វផ្សាយ RND ដកស្រង់សម្ដីដូច្នេះថា “យើងនឹងក្លាយជាប្រទេសដែលមានកងឧទ្ធម្ភាគចក្រធំបំផុតទី២ នៅក្នុងអង្គការបក្សសម្ព័ន្ធយោធា NATO បន្ទាប់ពីសហរដ្ឋអាមេរិក”។

លោកបានបន្ថែមថា ឧទ្ធម្ភាគចក្រ Chinook ជិត៥០គ្រឿងនឹងត្រូវដាក់ឱ្យឈរជើងនៅទីតាំងហូលដូហ្វ/សូនីវ៉ល (Holzdorf/Schoenewalde) ស្ថិតនៅភាគខាងកើតនៃប្រទេសអាល្លឺម៉ង់ ហើយទាហាន១.០០០នាក់បន្ថែមទៀតក៏នឹងត្រូវបញ្ជូនឱ្យឈរជើងនៅទីនោះដែរ។

លោកបានគូសបញ្ជាក់ថា “តំបន់សូនីវ៉ល (Schoenewalde) នឹងដើរតួនាទីដ៏សំខាន់គ្មានពីរសម្រាប់កងទ័ពអាកាស និងសន្តិសុខរបស់អាល្លឺម៉ង់ ទាំងមូល”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here