ហាងឆេងមាសងើបឡើងថ្លៃវិញ ស្របពេលប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានស្ទុះងើបឡើងវិញនៅថ្ងៃពុធនេះពីកម្រិតទាបរយៈពេល១ខែ ដោយសារទិន្នផលសញ្ញាប័ណ្ណ និងប្រាក់ដុល្លារបានធ្លាក់ថ្លៃ មុនចេញផ្សាយទិន្នន័យតម្លៃអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកនៅថ្ងៃស្អែកនេះ។

តម្លៃមាស Spot Gold បានងើបឡើង០,១%ដល់១៩២៦,២៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0117 GMT បន្ទាប់បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១០ ខែកក្កដា មកនៅត្រឹម១.៩២២ដុល្លារ កាលពីថ្ងៃអង្គារ។

ចំណែកឯតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures ស្ថិតនៅទ្រឹងត្រឹម១៩៦០,៣០ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃពីកម្រិតខ្ពស់នៃវគ្គមុន ខណៈទិន្នផលរតនាគារសហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមហ៊ុន Moody’s កាត់បន្ថយការវាយតម្លៃឥណទានរបស់ខ្លួនទៅលើធនាគារអាមេរិកខ្នាតតូច និងមធ្យមមួយចំនួន។

ភាគហ៊ុនរបស់ធនាគារអាមេរិក និងអឺរ៉ុបបានធ្លាក់ថ្លៃកាលពីថ្ងៃអង្គារ ដោយសារការព្រួយបារម្ភរបស់អ្នកវិនិយោគជាថ្មីអំពីសុខភាពនៃឧស្សាហកម្មនេះ បន្ទាប់ពីទីភ្នាក់ងារវាយតម្លៃ Moody’s បានទម្លាក់ចំណាត់ថ្នាក់លើធនាគារអាមេរិកមួយចំនួន។

ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានរួមតូចយ៉ាងខ្លាំងនៅក្នុងខែមិថុនា ដោយសារអាជីវកម្មនានាកាត់បន្ថយការទិញទំនិញផលិតដោយបរទេស ដែលបណ្តាលឱ្យការនាំចូលធ្លាក់ចុះដល់កម្រិតទាបបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here