រដ្ឋាភិបាលឧបត្ថម្ភធនលើវិស័យអគ្គិសនីចំនួន១៥០លានដុល្លារ ដើម្បីគាំទ្រស្ថិរភាពសេដ្ឋកិច្ច-សង្គម

        ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​​២០២៣​ ​នេះ​ ​បាន​ឧបត្ថម្ភ​ធន​ជំនួស​លើ​វិ​ស័​យ​អគ្គិសនី​ ​ចំនួន​ ​១​៥​០​ ​លាន​ដុល្លារ​អាមេរិក​ ​ស្រប​ពេល​ថ្លៃ​ ​ដើម​ផលិត​បាន​ហក់​ឡើង​ខ្ពស់​ ​ដើម្បី​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ ​សម្រាប់​ស្ថិរភាព​សេដ្ឋកិច្ច​-​សង្គម​ ​និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។​

លោក​ ​កែវ​ ​រតនៈ​ ​រដ្ឋ​ម​ន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​ម​ន្រ្តី ​និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ ​ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជាបាន​មានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា​ ​ការ​អភិវឌ្ឍ​វិ​ស័​យ​អគ្គិសនី​នៅ​កម្ពុជា​ ​មកដល់​បច្ចុប្បន្ន​មាន​ភាព​គ្រប់គ្រាន់​ ​មិន​មាន​ការ​ខ្វះខាត​នោះ​ឡើយ​ ​ចំណែក​សម្រាប់​ការ​ជួបប្រទះ​ ​លើ​បញ្ហា​ដាច់​ភ្លើង​មួយ​ចំនួន​ ​គឺ​មិនមែន​កើតឡើង ​ដោយសារ​បញ្ហា​កង្វះ​ភ្លើង​នោះ​ឡើយ​ ​គឺ​ការ​កើត​ឡើង​នៃ​ការ​រំខាន​ដូចជា​ការ​ជីក​ ​គាស់​ ​បណ្តាល​ឲ្យ​ប៉ះ​ខ្សែភ្លើង​ជាដើម​។​

លោកបញ្ជាក់ថា “​ការ​ផ្គត់ផ្គង់​អគ្គិសនី​បច្ចុប្បន្ន ​គឺ​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​ នៃ​ការ​អភិវឌ្ឍ​រួម​ទាំង​ឧស្សាហកម្ម​ ​រោងចក្រ​ ​សហគ្រាស​ ​និង​គ្រួសារ​”​។​លោក​​​​បន្ត​ថា​ “​ដូច្នេះ​ចំពោះ​ ​អ្នកធ្វើ​ធុកិ​រ​ច្ច ​និង​វិនិ​យោគិន​ ​ដែល​មាន​បំណង​មក​បណ្តាក់ទុន​រកស៊ី​ទទួល​នៅ​កម្ពុជា​ ​ក៏​ដូច​អ្នក​កំពុង​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ស្រុក​ ​និង​ប្រជាពលរដ្ឋ​ផង​ដែរ​ ​ប្រសិន​មាន​តម្រូវ​ការ​លើ​វិ​ស័​យ​ថាមពល​ ​សូម​កុំ​មានការ​ព្រួយ​បារម្ភ​ណ៍​នៅ​លើ​តម្រូវ​ការ​ថាមពល​ ​ដោយ​កម្ពុជា​បច្ចុប្បន្ន​ ​មាន​អគ្គិសនី​គ្រប់គ្រាន់​ ​អាច​ទាក់ទង​បាន​គ្រប់ពេល​វេលា​ ​ក្នុង​ការ​ភ្ជាប់​បណ្តាញ​ទៅ​កាន់​គម្រោង​អភិវឌ្ឍន៍​នានា​”។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជម្លោះ​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​និង​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​ប្រទេស​លោក​ខាងលិច​មក​លើ​រុស្ស៊ី ​បាន​បណ្តាល​ឱ្យ​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ថាមពល​ពិភពលោក​។​មាន​ប្រទេស​មួយ​ចំនួន​បាន​ត​ម្លើ​ង​ ​ថ្លៃ​អគ្គិសនី​ ​ប៉ុន្តែ​កម្ពុជា​មិនទាន់​ដំឡើងថ្លៃ​អគ្គិសនី​នៅឡើយ​ទេ​។​កាលពីឆ្នាំ​២០២២ ​ថវិកា​ប្រមាណ​​១​០​០​លាន​ដុល្លារ​ត្រូវ​បាន​ឧបត្ថម្ភធន​ដោយ​ ​E​D​C ​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​អគ្គិសនី​។​

កម្ពុជា​បច្ចុប្បន្ន​មាន​សមត្ថភាព​ ផលិត​ថាមពលអគ្គិសនី​ក្នុងស្រុក​បាន​ចំនួន​ ​៣,៤៦​៤​ ​មេ​ហ្គា​វ៉ាត់​ ​ពី​ថាមពល​ពន្លឺព្រះអាទិត្យ​ ​ថាមពល​វា​រី​អគ្គិសនី​ ​ជី​វ​ម៉ា​ស​ ​ធ្យូងថ្ម​ ​និង​ប្រេង​ ​ហើយ​តម្រូវ​ការ​អគ្គិសនី​ខ្ពស់​បំផុ​ត​នា​ពេល​បច្ចុប្បន្ន ​គឺ​មាន​តែ​ប្រហែល​ ​២​,​៤​០​០​ ​មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។​

របាយការណ៍​នេះ​បាន​ចង្អុលបង្ហាញ​ថា​ ​កម្ពុជា​មាន​សមត្ថភាព​ផលិត​ថាមពល​ច្រើន​ជាង​តម្រូវ​ការ​ ​ហើយ​ប្រទេស​នេះ​មិន​មានការ​ខ្វះខាត​អគ្គិសនី​នោះ​ទេ​។​ត្រឹម​ឆ្នាំ​ ​២​០​២​២​ ​កម្ពុជា​ផលិត​អគ្គិសនី​ខ្លួនឯង​ចំនួន​៨​០​ភាគរយ​ ​ខណៈ​ត្រឹម​២​០​ភាគរយ ​ទិញ​ពី​ប្រទេសជិតខាង​ ​រួម​ទាំង​ឡាវ​ ​វៀតណាម​ ​និង​ថៃ​។​

កាលពីថ្មីៗ​នេះ​ ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ប្រសិទ្ធ​ភាព​ថាមពល​ឆ្នាំ​ ​២០២២​-​២០៣០​ ​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ ​តាមរយៈ​ការ​ជំរុញ​ប្រសិទ្ធ​ភាព​ថាមពល​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។​

សម្តេចតេជោ​ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​ប្រសាសន៍​កាល​ពី​ខែ​ឧសភា​ថា​ ថាមពល​ដ៏​មាន​ប្រ​សិទ្ឋ​ភាព​គាំទ្រ​ខ្លាំង ​លើ​មហិច្ឆតា​របស់យើង​ ដើម្បី​កាត់​បន្ថយ​ការពឹងផ្អែក​របស់​កម្ពុជា ​លើ​ការ​នាំ​ចូល​ថាមពល​ ​និង​កាត់​បន្ថយ​តម្រូវ​ការ​សម្រាប់​ការ​វិនិយោគ​ លើ​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ឋ​ថាមពល​ថ្មី​ ​ដែល​នឹង​នាំ​ឱ្យ​មាន​ការ​កាត់​បន្ថយ​តម្លៃ​ថាមពល​អ្នក​ប្រើប្រាស់​ចុង​ក្រោយ​ផង​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here