អ្នកជំនាញ៖ មនុស្ស​ភាគច្រើន​ផ្លាស់ប្តូរ​ផ្នត់គំនិត​ចង់​រស់នៅ​ខុន​ដូ​បន្ទាប់ពី​ទឹក​ជន់​លិច​នៅតាម​គម្រោង​លំនៅឋាន​មួយចំនួន

ដោយៈ​ជីវី

ភ្នំពេញៈ មនុស្ស​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់ខ្លួន ចង់​រស់នៅក្នុង​អាគារ​ខុន​ដូ បន្ទាប់ពី​មើលឃើញ​ពី​គម្រោង​បុរី និង​ផ្ទះល្វែង​មួយចំនួន​ជន​លិច ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមកថ្មីៗនេះ។

លោក​ខន គង្គារ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ERA ប្រចាំ​កម្ពុជា បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា  បើ​ពិនិត្យមើល​ជាទូទៅ គឺមាន​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​កន្លងមក​នេះ ប៉ុន្តែ​បើ​និយាយ​ពី​វិស័យ​ខុន​ដូ​វិញ គឺមាន​ភាពល្អប្រសើរ  អ្នក​ដែល​លិចលង់ ភាគច្រើន​គាត់​រស់នៅក្នុង​ផ្ទះល្វែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “អ្នក​ដែល​រស់នៅ​ក្នុងផ្ទះ គឺមាន​ការលិចលង់ ប៉ុន្តែ​បើ​រស់នៅក្នុង​ខុន​ដូ​គឺ​មិន​មានការ​លិច​នោះទេ” ។ លោក​បន្តថា “បើ​គាត់​មាន​បញ្ហា  សម្រាប់​អ្នកលក់​ខុន​ដូ គឺមាន​ឱកាស​វិញ ដោយសារ​មនុស្ស​ភាគច្រើន​គិតថា បើ​រស់នៅ​ផ្ទះ​លិច​ទឹក ប៉ុន្តែ​បើ​រស់នៅក្នុង​ខុន​ដូ​គឺ​មិនមាន​ការលិចលង់​នោះទេ” ។

លោក​ខន គង្គា​បាន​បន្ថែមថា ពេលខ្លះ​មិនមែន​គ្រប់​បញ្ហា វា​ជា​បញ្ហា​នោះទេ តែ​វ​ជា​ឱកាស​ទៅវិញ​ទេ​សម្រាប់​ខ្ញុំ” ។

លោក​បញ្ជាក់ទៀតថា បន្ទាប់​ជំនន់​ទឹកភ្លៀង​ត្រូវបាន​ស្រក​ទៅវិញ មនុស្ស​ភាគច្រើន​បានចាប់ផ្តើម​ងាក​មក​រស់នៅក្នុង​ខុន​ដូ ព្រោះ​ពួកគេ​គិតថា ចុ​ម​រស់នៅ​ឆ្ងាយ ទឹក​លិច​ទៀត  ហើយ​ឥឡូវ​រស់នៅក្នុង​ខុន​ដូ​កណ្តាល​ក្រុង​ហើយ អត់​មានទឹក​លិច ហើយក៏​មិន​ពិបាក​ក្នុងការ​រស់​ឥ​វាន់​ផងដែរ។

លោក​បន្ថែមថា “ពួកគាត់​ឥឡូវ​គិត​ប្លែក ហើយ​ថ្មី ដែល​យើង​ក្នុងនាម​ជា​អ្នកទទួលបាន​ច្រើន ពី​ការបញ្ជាទិញ​គម្រោង​ខុន​ដូ​ក្នុង​រយៈ​កន្លង​កមនេះ” ។

យោងតាម​កា​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន CBRE Cambodia បង្ហាញថា ការផ្គត់ផ្គង់​ខុន​ដូ​សរុប​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មានការ​កើនឡើង៣,៩៧%ក្នុង​រយៈពេល​ត្រីមាស​ទី៣ ខណៈ​ការកើនឡើង​នេះ មានការ​ចូលរួម​តែមួយ ពី​ការបញ្ចប់​ដំណាក់កាល​ទី១របស់​គម្រោង Urban Village ហើយ​បាន​បង្កើន​ការផ្គត់ផ្គង់​ខុន​ដូ​តម្លៃ​សមរម្យ ១៥.៦៧% ។

របាយការណ៍​ដដែល​ប​ន្ត​ថា អំឡុង​ត្រីមាស​ទី៣នេះ មិនមាន​គម្រោង​ថ្មី​ណាមួយ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ទេ ប៉ុន្តែ​មាន​គម្រោង៣បានដាក់​ចេញ ការអភិវឌ្ឍ​នូវ​ដំណាក់កាលថ្មីៗ ទៅក្នុង​ទីផ្សារ​ផ្គត់ផ្គង់​ដែល​បង្ហាញថា អ្នក​អភិវឌ្ឍន៍​ដែល​ស្គា​ល់ពី​ទីផ្សារ​ក្រុងភ្នំពេញ នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យនេះ។

របាយការណ៍​បានឱ្យដឹងថា គេ​រំពឹងថា​នៅ​ត្រីមាស​ទី៤ឆ្នាំនេះ នឹង​ឃើញ​ការបញ្ចប់​គម្រោង​ចំនួន៤បន្ថែមទៀត ដែល​នឹង​ចូលរួមចំណែក​ក្នុង​ទីផ្សារ ប្រមាណ២,៦០០យូ​នី​ត ។ ទោះយ៉ាងណា ការពន្យា​ពេល​នៃ​ការសាងសង់ នៅតែ​បន្ត​កើតមាន​នៅក្នុង​វិស័យនេះ ដោយ​បច្ចុប្បន្ន​មាន​គម្រោង​ចំនួន៦ ពន្យា​ពេល​បញ្ចប់​គម្រោង​ទៅ​ឆ្នាំ២០២១ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here