ខណ្ឌដូនពេញ កំពុងបង្ហាញពីសក្តានុពលទាក់ទាញការអភិវឌ្ឍលំនៅឋានបែបអាជីវកម្ម

ដោយ ៖ SenShi

ភ្នំពេញ៖ ការសាងសង់អាគារ បុរី លំនៅឋាន នៅតាមបណ្ដាខណ្ឌនៅក្នុងរាជធានីភ្នំពេញ នៅតែមានការមមាញឹក ពិសេសខណ្ឌដូនពេញ បាននិងកំពុងបង្ហាញសក្តានុពលក្នុងការអភិវឌ្ឍផ្ទះល្វែងបែបអាជីវកម្ម។

លោក ឆៃ លីន អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យឆៃលីន ស៊ា រៀលធី ខូអិលធីឌី បានថ្លែងប្រាប់នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ស្ថានភាពអចនាទ្រព្យបច្ចុប្បន្ននៅខណ្ឌដូនពេញ បង្ហាញសក្តនុពេលលំនៅឋាន ពិសេសផ្ទះល្វែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានថ្លែងបន្តថា “ស្ថានភាពអចនាទ្រព្យបច្ចុប្បន្ននៅខណ្ឌដូនពេញ គឺសំបូរផ្ទះល្វែង ជាង៧០ភាគរយទៅហើយ ហើយតំបន់នេះសំបូរអាជីវកម្ម ពាណិជ្ជកម្ម ផ្ទះល្វែងប្រភេទអាជីវកម្មជាដើម”។

លោក បានបន្ថែមថា “ខណៈពេលនេះពុំសូវមានការវិនិយោគលើការសាងសង់អគារខ្ពស់ៗនោះទេ ដោយភាគច្រើនគឺការសាងសង់បានផ្ដោតទីផ្សារអចនាទ្រព្យទៅលើប្រភេទផ្ទះល្វែងអាជីវកម្មវិញ ហើយដីដែលមានទំហំតូចគឺកាន់តែថ្លៃជាងដីដែលមានទំហំធំ”។

លោក បានឱ្យដឹងថា ចំពោះតម្លៃវិញ គឺប្រហាក់ប្រហែលនឹងខណ្ឌបឹងកេងកង ដែលតម្លៃទាបបំផុតចាប់ពី ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងខ្ពស់បំផុត៦៥០០ដុល្លារ ទៅ៧០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់ដីឡូត៍ផ្ទះល្វែងគឺមានតម្លៃថ្លៃជាងដីឡូត៍វីឡា ដោយមានតម្លៃខ្ពស់បំផុតរហូត ១០០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលភាគច្រើននៅតំបន់ជុំវិញផ្សារថ្មី។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់មានប្រសាសន៍ថា តម្លៃអចលនទ្រព្យនៅក្នុងខណ្ឌដូនពេញ គឺមានកម្រិតខ្ពស់ ប៉ុន្តែមិនមែនស្មើគ្នាគ្រប់តំបន់នោះទេ ដែលវាក៏អាស្រ័យទៅលើទីតាំងពាណិជ្ជកម្មពិសេស ទំហំ និងស្ថានភាពផ្លូវផងដែរថា។

លោកថា ចំពោះតម្លៃដីដែលស្ថិតនៅតាមបណ្តាផ្លូវ និងមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានតម្លៃខុសៗពីគ្នា ហើយក៏មិនសូវមានការទិញលក់យ៉ាងគគ្រឹកគគ្រេង ដូចដីនៅតំបន់ផ្សេងទៀតនោះដែរ រហូតត្រូវបានអ្នកជំនួញលើវិស័យមួយនេះចាត់ទុកថា ជាតំបន់ដីកម្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here