បុរីសង្ឃឹមថ្មីកំពុងលើកកំពស់សក្តានុពលមូលដ្ឋាននៅក្នុង ខ័ណ្ឌកំបូល

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ក្រុមហ៊ុនOCIC បាននិងកំពុងសាងសង់បុរីធំមួយ ស្ថិតនៅចន្លោះផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែ​លជាតំបន់លកំពុងមានការរីកចម្រើនខ្លាំង លើវិស័យឧស្សាហកម្ម។

បុរីនេះ ត្រូវបានដាក់ឈ្មោះ “បុរីសង្ឃឹមថ្មី” ជាគម្រោងទទួលហិរញ្ញប្បទានដោយផ្ទាល់ពី ធនាគារកាណាឌីយ៉ា ក.អ។​

តាមប្រពភពព៌តមានរបស់បុគ្គលិក ផ្នែកទីផ្សាររបស់បុរីនេះបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា បុរីសង្ឃឹមថ្មី បានចាប់ផ្តើមបើកលក់ក្នុងឆ្នាំ២០១៧ លើផ្ទៃដីប្រមាណ៤០ហិកតា ក្នុងជំហានទី១ ដោយបច្ចុប្បន្នមានលក់ជាប្រភេទ ផ្ទះអាជីវកម្ម និងវីឡាកូនកាត់ មានទីតាំងស្ថិតនៅចន្លោះរវាងផ្លូវជាតិលេខ៤ និងខ្សែផ្លូវល្បឿនលឿន៨០ម៉ែត្រ (ភ្នំពេញ-ក្រុងព្រះសីហនុ) ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីតាំងបុរី ស្ថិតក្នុងតំបន់គម្រោងកំពុងអភិវឌ្ឍន៍ខ្លាំង និងជាតំបន់បណ្តុំដោយ ឧទ្យានឧស្សាហកម្មធុនធំ-តូច រោងចក្រ សហគ្រាស ផ្សារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សា្ថនីយ៍អគ្គីភ័យ ប៉ុស្តិ៍នគរបាល និងជាចំនុចប្រសព្វសម្រាប់មធ្យោបាយធ្វើដំណើរសាធារណៈផ្សេងៗ។ល។

មូលដ្ឋាន និងសក្តានុពលតំបន់ បានធ្វើឲ្យបុរីនេះ ក្លាយជាតំបន់ស្នាក់នៅ បែបប្រកបអាជីវកម្មសម្បូរបែប ជាលំនៅដ្ឋានស្នាក់នៅ ស្ថិតក្នុងតំបន់ទីប្រជុំជន និងមានសេដ្ឋកិច្ចរីកចម្រើន។

បុរីសង្ឃឹមថ្មី កសាងឡើងដោយមានការគិតគូរ សិក្សាយ៉ាងល្អិតល្អន់ពីតម្រូវការចំាបាច់របស់អតិថិជន ដោយក្រុមស្ថាបត្យករជំនាញៗជាមួយបទពិសោធន៍ខ្ពស់ ក្នុងវិស័យសំណង់ ប្រកបដោយគុណភាព​​ សុវត្ថិភាព ផាសុកភាព ភាពងាយស្រួលសម្បូរបែប ក្នុងការរស់នៅជាចម្បង និងសុភមង្គលនៃលំនៅដ្ឋាន។

ជាមួយនឹងការលើកទឹកចិត្តដល់អតិថិជន ក្រុមហ៊ុនបានផ្តល់លក្ខខណ្ឌពិសេសជាច្រើនដល់អតិថិជន ដោយមានការថែមជូនលក្ខខ័ណ្ឌពិសេសៗដូចជា ទី១ ផ្តល់កម្ចីឥណទានរហូតដល់100%នៃ តម្លៃផ្ទះ។ ទី២ អាចសងប្រាក់ដើមដោយគ្មានការពិន័យ។ ទី៣ បង់រំលស់ជាមួយអាត្រាការប្រាក់ 0.75%/ខែ ឬ 9%/ឆ្នាំ។ ទី៤ ជម្រើសគ្មានការប្រាក់ បង់រយៈពេល 15ខែ។ ទី៥ បង់រំលស់ដោយស្វ័យប្រវត្តិរយៈពេល 25ឆ្នាំ។

លើសពីនេះ ក្រុមហ៊ុនក៏មានថែមថែមជូន ស៊ីតែនទឹក1000L ថែមជូនធ្វារមូលខាងមុខផ្ទះ។ ថែមជូនកង្ហារធំជាប់ពិដាន មានអំពូលភ្លើង។ ថែមជូនកង្ហារបឺតក្លិន។ ថែមជូនទូរតាំងទូរទស្សន៍នឹងទូតាំងចង្រ្កានបាយលើក្រោម។

អតិថិជនចាប់អារម្មណ៍ អាចទំនាក់ទំនងលេខទូរស័ព្ទ071 8868 222 – 086 868 222 – 089 868 222

 

LEAVE A REPLY

Please enter your comment!
Please enter your name here