ធនាគារអភិវឌ្ឍចិនបោះផ្សាយមូលបត្របំណុល២,៦ពាន់លានដុល្លារ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ដោយ: គង់ លាងហួរ

ប៉េកាំង: ធនាគារអភិវឌ្ឍចិន ដែលជាធនាគារគោលនយោបាយមួយរបស់ប្រទេសនេះ បានបោះផ្សាយមូលបត្របំណុលពិសេសចំនួន១៩ពាន់លានយ័ន (ប្រហែល២,៦៥ពាន់លានដុល្លារអាមេរិក) ដើម្បីគាំទ្រ ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ។

មូលនិធិដែលរៃអង្គាសបាន នឹងត្រូវយកមកប្រើប្រាស់ជាចម្បងសម្រាប់ គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ ក្នុងវិស័យនានាដូចជា ដីកសិកម្មស្តង់ដារខ្ពស់ និងការផ្គត់ផ្គង់ទឹកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អសមត្ថភាពផលិតគ្រាប់ធញ្ញជាតិ ការពារសន្តិសុខស្បៀង និងលើកកម្ពស់ទំនើបកម្មកសិកម្ម និងជនបទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបោះផ្សាយនេះ នឹងណែនាំមូលនិធិសង្គម ដល់ហេដ្ឋារចនាសម្ព័ន្ធជនបទ តាមរយៈការផ្តល់ហិរញ្ញប្បទានទីផ្សារ និងជួយជំរុញការស្តារឡើងវិញនៅតាមជនបទ និងកសាងកម្លាំងរបស់ប្រទេសចិនក្នុងវិស័យកសិកម្ម។

នៅក្នុងនោះដែរ មូលបត្របំណុលរយៈពេល១០ឆ្នាំ ចំនួន១៦ពាន់លានយ័ន ត្រូវបានបោះផ្សាយ ក្នុងអត្រាការប្រាក់២,៧៥ភាគរយ ហើយមូលបត្របំណុលរយៈពេល២០ឆ្នាំ ចំនួន៣ពាន់លានយ័នផ្សេងទៀតត្រូវបានបោះផ្សាយ ក្នុងអត្រាការប្រាក់៣,១១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here