ដោយៈ ហ្វីអូណា
ភ្នំពេញៈ សហគ្រិនខ្មែរ ដែលស្ថិតក្រោមសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។
សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីប្រគល់កញ្ចប់ ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។
កម្មវិធីនេះបានប្រព្រឹត្ដទៅនៅសហគ្រិនខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី។
នៅក្នុងឆ្នាំ២០២៣នេះ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន២៧ ក្នុងចំណោមបេក្ខភាព២៦៥ បានដាក់ពាក្យស្នើសុំហិរញ្ញប្បទាន នៅក្នុងកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ ទីផ្សារនាំចេញ។
កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ មានគោលបំណងផ្តល់ថវិកា ជូនសហគ្រាសធុនតូចនិងមធ្យម ដែលទទួលផល ប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងការរក្សាលំនឹងនិងចាប់យកឱកាសថ្មី ក្នុងការពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។ កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញមានគោលបំណងផ្តល់ថវិកា ជូនសហគ្រាសធុនតូច និងមធ្យមដែលបានឬកំពុងរៀបចំ គម្រោងនាំយកផលិតផលខ្មែរ ដែលមានសក្ដានុពលទៅកាន់ទីផ្សារក្រៅប្រទេស។លោកវង្សី វិស្សុត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃ កម្ពុជា តាមរយៈសហគ្រិនខ្មែរ បានយកចិត្តទុកដាក់នៅក្នុងកិច្ចការអភិវឌ្ឍ សហគ្រិនភាពដែលជាសកម្មភាពអាទិភាព សម្រាប់ផ្ដល់ឱកាសជូនសហគ្រិន ក្នុងការលូតលាស់អាជីវកម្ម បង្កើនគុណតម្លៃបន្ថែម, ការងារ, នវានុវត្តន៍ និងបន្តប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។
សហគ្រិនខ្មែរមានកម្មវិធីជាច្រើនទៀត ដែលបាននិងកំពុងអនុវត្ដ និងផ្តល់ជំនួយហិរញ្ញប្បទានដោយផ្ទាល់ តាំងពីឆ្នាំ២០២០ ហើយបានគាំទ្រដល់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម សរុបចំនួន៤០៤ ដែលមកពីបណ្ដាខេត្ដក្រុងនានាក្នុងប្រទេសកម្ពុជា៕