តម្លៃហាងឆេងមាសនៅទ្រឹងនៅថ្ងៃចន្ទនេះ ស្របពេលប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយដោយកាសែត Reuter បានឱ្យដឹងថា តម្លៃមាសបានផ្លាស់ប្តូរតិចតួចនៅព្រឹកថ្ងៃចន្ទនេះ ដោយសារប្រាក់ដុល្លារបានហក់ឡើងថ្លៃ ហើយក្រុមអ្នកវិនិយោគបានវាយតម្លៃផ្លូវឆ្ពោះទៅមុខសម្រាប់អត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តម្លៃមាស Spot Gold នៅទ្រឹងត្រឹម១៩៥៦,៩៣ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមម៉ោង 0042 GMT។ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានដាំក្បាលចុះ០,១% មកនៅត្រឹម១៩៦៩,២០ដុល្លារក្នុងមួយអោន។

ចំណែកឯ សន្ទស្សន៍របស់ប្រាក់ដុល្លារអាមេរិកបានរក្សាភាពរឹងមាំ ដែលធ្វើឱ្យដុំមាសមានភាពទាក់ទាញតិចជាងមុនសម្រាប់អ្នកទិញដែលកាន់រូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក។

ក្រុមមន្ត្រីរបស់ធនាគារ Fed បានធ្វើឱ្យមានភាពស្រពិចស្រពិលនៅក្នុងការអត្ថាធិប្បាយដំបូងរបស់ពួកគេ ចាប់តាំងពីធនាគារកណ្តាលអាមេរិកបានរក្សាអត្រាការប្រាក់ឱ្យនៅថេរនៅឯកិច្ចប្រជុំរបស់ខ្លួនកាលពីសប្តាហ៍មុន ប៉ុន្តែបានផ្តល់សញ្ញាថាការដំឡើងអត្រាការប្រាក់ទំនងជានឹងបន្តឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ Fed បានបញ្ជាក់នៅក្នុងរបាយការណ៍គោលនយោបាយរូបិយវត្ថុចុងក្រោយរបស់ខ្លួនដាក់ជូនទៅកាន់សភាថា “អតិផរណានៅក្នុងផ្នែកសំខាន់ៗនៃឧស្សាហកម្មសេវាកម្មរបស់សហរដ្ឋអាមេរិកនៅតែមានការកើនឡើង ហើយមិនបានបង្ហាញសញ្ញានៃការបន្ធូរបន្ថយនោះទេ”។

នៅពេលនេះ ក្រុមពាណិជ្ជករកំពុងកំណត់តម្លៃក្នុងឱកាសប្រហែល៧២% នៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក Fed នៅក្នុងខែកក្កដាខាងមុខ។នេះបើយោងតាមឧបករណ៍ CME Fedwatch ៕

LEAVE A REPLY

Please enter your comment!
Please enter your name here