តម្លៃមាសជួញដូរនៅតំបន់អាសុីនៅទ្រឹងនៅព្រឹកថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសនៅទ្រឹងលើការជួញដូរក្នុងតំបន់អាស៊ីនៅព្រឹកថ្ងៃសុក្រនេះ ដោយប្រាក់ដុល្លារធ្លាក់ថ្លៃ ខណៈដែលវិនិយោគិនបានស្រូបយកទិន្នន័យសេដ្ឋកិច្ចអាមេរិកមួយចំនួន និងការផ្អាករបស់ធនាគារកណ្តាលអាមេរិកលើការដំឡើងអត្រាការប្រាក់។

តម្លៃមាស Spot Gold នៅទ្រឹងត្រឹម១៩៥៩,០៣ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0015 GMT។ ចំណែកឯ មាស របស់សហរដ្ឋអាមេរិក U.S. gold futures ក៏មានការប្រែប្រួលតិចតួចដែរ មកនៅតម្លៃ១៩៧១,៥០ដុល្លារក្នុងមួយអោន។

តម្លៃមាសដុំបានដាំក្បាលចុះដល់កម្រិតទាបរយៈពេល៣ខែកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានលុបចោលការខាតបង់ដើម្បីបញ្ចប់កម្រិតខ្ពស់ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានផ្តល់នូវការធូរស្រាលខ្លះពីការផ្អាកដំឡើងអត្រាការប្រាក់ដោយធនាគារ Federal Reserve ។

ខណៈពេលដែលអត្រាភាពគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកកើនឡើងខ្ពស់ជាងការរំពឹងទុក ទិន្នន័យដាច់ដោយឡែកមួយទៀតបានបង្ហាញថា ទិន្នផលឧស្សាហកម្មបានធ្លាក់ចុះ០,២% នៅក្នុងខែឧសភា ពោលគឺខុសផ្ទុយពីការរំពឹងទុកសម្រាប់កំណើន០,១%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារបានដាំក្បាលចុះដល់កម្រិតទាបក្នុងរយៈពេលមួយខែនៅក្នុងវគ្គមុន ខណៈដែលទិន្នផលរតនាគាររយៈពេល១០ឆ្នាំបានធ្លាក់ចុះ ដែលគាំទ្រដល់តម្រូវការសម្រាប់ដុំមាសដែលមានការប្រាក់សូន្យ។

កាលពីថ្ងៃពុធ ធនាគារកណ្តាលអាមេរិកបានរក្សាទុកអត្រាការប្រាក់របស់ខ្លួននៅដដែល ប៉ុន្តែធនាគារនេះបានផ្តល់សញ្ញានៅក្នុងការព្យាករណ៍ថ្មីថា ការចំណាយលើការខ្ចីប្រាក់អាចនៅតែត្រូវកើនឡើងនៅចុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here