សណ្ឋាគារលំដាប់ផ្កាយ៣ដ៏ប្រណីតថ្មីមួយនឹងបើកដំណើរនៅទីក្រុងកោះពេជ្រ នាដើមខែវិច្ឆិកានេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ សណ្ឋាគារCA &SA ដែលជាសណ្ឋាគារលំដាប់ផ្កាយ៣ដ៏ប្រណីតថ្មីមួយ នឹងបើកដំណើរនៅទីក្រុងកោះពេជ្រ ទីក្រុងដ៏ស៊ីវិល័យជាមួយនឹងសេវាកម្មចម្រុះនិងសម្បូរបែបសំរាប់អតិថិជនជាតិ និងអន្តរជាតិ។

នាយកប្រតិបត្តិក្រុមហ៊ុនចៅជីគ្រុបលោកលី ឈុនឡុង ដែលបានវិនិយោគសណ្ឋាគារនេះ បានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សណ្ឋាគារនេះមានកម្ពស់១២ជាន់ និងមាន១៥០បន្ទប់ មានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ សណ្ឋាគារនេះនឹងបើកសម្ភោធនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងមានបញ្ចុះតម្លៃ ៤០ភាគរយទៅ និងមានអាហារពេលព្រឹកដោយឥតគិតថ្លៃដល់អតិថិជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណុចពិសេសរបស់សណ្ឋាគារនេះ គឺមានទីតាំងស្ថិតនៅលើផ្លូវអេលីត ថោន កែងជាមួយផ្លូវ La Seine និងផ្លូវសុភមង្គល នៅកណ្តាលទីក្រុងកោះពេជ្រ  ហើយជាទីតាំងមួយព័ទ្ធជុំវិញដោយទឹកដែលផ្តល់បរិយាកាសល្អសំរាប់ការកំសាន្តនិងលំហែរ

ជាមួយគ្នានេះ អ្នកវិនិយោគក៏បានគិតគូពីចំណតរថយន្ត ដែលសណ្ឋាគារនេះមានចំណតយានយន្តគ្រប់គ្រាន់ទាំងលើដី និងក្រោមដី។

សណ្ឋាគារមានប្រភេទបន្ទប់ Studio បន្ទប់គេងគ្រែ១ បន្ទាប់គេងគ្រែ២ និងបន្ទប់ Delux King ដែលមានទំហំធំ និងការតុបតែងខាងមានលក្ខណៈពិសេសសម្រាប់អ្នកស្នាក់នៅ។

លោក លី ឈុនឡុងបានបន្តឲ្យដឹងទៀតថា យើងគិតថាសណ្ឋាគាររបស់យើងជា សណ្ឋាគារដែលមានការសម្រិតសម្រាំង ការឌីសាញ ការតុបតែងថ្មី សម្ភារៈថ្មី និងផ្តល់សេវាកម្មល្អដល់អ្នកស្នាក់នៅ និងអាហារ ដែលចម្អិនដោយចុងភៅដ៏ល្បីឈ្មោះ មកពីប្រទេសចិន ហើយអាហារពេលបែបចិន មានដូចជាទឹកសណ្តែក នំបាវ មីសាច់ មីខគោ បបរ និងបបរពងទាខ្មៅជាដើម ដែលទាំងនេះជាអាហារសុខភាព ហើយយើងនឹងមាន  Manu សម្រាប់ភ្ញៀវជ្រើសរើស

លោកបានឱ្យដឹងថា តម្លៃស្នាក់នៅជាតម្លៃដែលពិសេស សម្រាប់អគារមានទីតាំងនៅកោះពេជ្រ ហើយយើងបានបញ្ចុះតម្លៃ៤០ភាគរយជួនអតិថិជន ហើយបន្ទាប់ពីបញ្ចុះតម្លៃរួច តម្លៃស្នាក់នៅត្រឹមតែ៣០ដុល្លារឡើងទៅ។ លោកថា យើងក៏ផ្តល់សេវាកម្មស្នាក់នៅ ដែលមានរយៈចាប់ពី៣ម៉ោងសម្រាប់គូរស្នេហ៍ផងដែរ

លោកលី ឈុនឡុង បានថ្លែងថា យើងគិតថាសក្តានុពលនៃកន្លែងស្នាក់នៅ ក្នុងទីក្រុងកោះពេជ្រគឺទីប្រជុំ និងមានភាពសម្បូរបែប ហើយនៅជុំវិញតំបន់នេះ មានដូចជា AEON កាស៊ីណូ Naga និងភោជនីយដ្ឋានជាច្រើន

LEAVE A REPLY

Please enter your comment!
Please enter your name here