លោកឧកញ៉ាឧកញ៉ាហួត អៀងតុងពន្យល់ពីមូលហេតុសំខាន់ៗនៃភាពជោគជ័យលើការបោះសញ្ញាប័ណ្ណនៅទីផ្សារអន្តរជាតិ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការបោះលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលនៅកម្ពុជា ជារឿងលំបាកមួយ ប៉ុន្តែការបោះលក់នៅក្រៅប្រទេស ក៏កាន់តែលំបាកថែមទៀត។ប៉ុន្តែធនាគារហត្ថាបានទទួលជោគជ័យ លើការបោះលក់សញ្ញាប័ណ្ណនៅក្រៅប្រទេស។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកសូមថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាត្តឲ្យធនាគារហត្ថាបោះលក់សញ្ញាប័ណ្ណ នៅប្រទេសថៃបាយ៉ាងជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការបោះលក់សញ្ញាប័ណ្ណរបស់យើង ទទួលបានទឹកប្រាក់ជិត១០០លានដុល្លារអាមេរិក បន្ទាប់មកអង្គការមួយបានប្រគល់ពានរង្វាន់ដល់យើងបន្ថែមទៀត”។ លោកបន្តថា “ការសម្រេចចិត្តរបស់ស្ថាប័នអន្តរជាតិនេះ ដោយសារការបោះលក់សញ្ញាប័ណ្ណរបស់យើងទទួលបានជោគជ័យ គឺជាលក្ខណៈពិសេសមួយ ដែលត្រូវ​នឹងលក្ខខ័ណ្ឌរបស់ពួកគេ ទើបស្ថាប័ននោះបានប្រគល់ពានរង្វាន់ដល់យើង”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ការបោះសញ្ញាប័ណ្ណទទួលបានជោគជ័យនេះ គឺមានក្រុមហ៊ុនអន្តរជាតិជាច្រើនបានចុះមកវាយតម្លៃស្ថាប័នរបស់យើង មុននឹងយើងអាចចូលទីផ្សារហ៊ុនបាន គឺទី១ ត្រូវមានក្រុមហ៊ុនវាយតម្លៃអន្តរជាតិឯករាជ្យមួយថា តើយើងមានគុណវុឌ្ឍិគ្រប់គ្រាន់ឬនៅ? ទី២ យើងមានក្រុមហ៊ុនអន្តរជាតិមួយទៀតមកពីប្រទេសថៃ ដែលជាអ្នកផ្តល់នូវចណាត់ថ្នាក់ធនាគារថា តើ​ធនាគារយើងស្ថិតនៅចំណាត់ថ្នាក់ណា ក្នុងពិភពលោក។

ក្រុមហ៊ុននេះ បានវាយតម្លៃពីការគ្រប់គ្រង និងប្រតិបត្តិការរបស់យើងដោយរកឃើញថា ធនាគារហត្ថាទទួលបានចំណាត់ថ្នាក់A Minas ដែលជាចំណាត់ថ្នាក់ដ៏ខ្ពស់មួយ ចូលកម្រិតស្តង់ដាដែលអាចអនុញ្ញាត្តឲ្យយើងបោះសញ្ញាប័ណ្ណ នៅទីផ្សារអន្តរជាតិបាន។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ទោះជាយើងមានប្រតិ​បត្តិការល្អ រ៉ឹងមាំ និងមានគុណវុឌ្ឈិល្អយ៉ាងណាក៏ដោយ បើសិនជាយើងមានធនាគារមេ នៅប្រទេសថៃគាំទ្រនោះ ក៏យើងលំបាកទទួល​បានជោគជ័យដែរ។ លោកបន្តថា ធនាគារហត្ថាជាបុត្រសម្ព័ន្ឋរបស់ធនាគារក្រុងស្រ៊ី(Bank Of Ayutthaya) និងជាសមាជិករបស់WFG ដែលជាFinancial Groupធំមួយនៅប្រទេសជប៉ុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here