ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃ ខណៈក្រុមពាណិជ្ជករំពឹងថា ធនាគារកណ្តាលអាមេរិកអាចនឹងផ្អាកដំឡើងការប្រាក់នៅខែនេះ

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ ខណៈទិន្នន័យសេដ្ឋកិច្ចបង្ហាញថា វិស័យសេវាកម្មរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដោយមិនបានរំពឹងទុក ដោយបានពង្រឹងការរំពឹងទុកថា ធនាគារ Federal Reserve អាចនឹងរំលងការដំឡើងអត្រាការប្រាក់នៅក្នុងខែនេះ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានដាំក្បាលចុះ០,១ភាគរយមកនៅត្រឹម៥១៤,៣៧ពិន្ទុ។ ចំណែកឯ ផ្សារភាគហ៊ុន Nikkei របស់ទីក្រុងតូក្យូបានដាំក្បាលចុះ០,២២ភាគរយ។

ស្របពេលដែលសន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់អូស្រ្តាលីបានដាំក្បាលចុះ០,៧៣ភាគរយ មុនការសម្រេចចិត្តលើគោលនយោបាយរបស់ធនាគារកណ្តាលអូស្ត្រាលី (RBA)។ផ្សារហ៊ុនរបស់ប្រទេសចិនបានដាំក្បាលចុះ០,១៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងក៏បានដាំក្បាលចុះ០,០៧ភាគរយផងដែរ។

នៅក្នុងទីផ្សារប្រេង តម្លៃបានធូរស្រាលបន្ទាប់ពីអ្នកនាំចេញកំពូលរបស់ពិភពលោក អារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួននឹងកាត់បន្ថយទិន្នផលផលិតកម្មប្រេងបន្ថែមទៀត។ ប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះ០,២៥ភាគរយមកនៅត្រឹម៧១,៩៧ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេង Brent បានធ្លាក់ចុះ០,២១ភាគរយមកនៅត្រឹម៧៦,៥៥ដុល្លារក្នុងមួយបារ៉ែល។នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់វែងធៀបនឹងដៃគូសំខាន់ៗចំនួន៦បានដាំក្បាលចុះ០,០១ភាគរយ។ ប្រាក់យ៉េនបានធ្លាក់ថ្លៃ០,០៤ភាគរយដល់១៣៩,៦២យ៉េន ក្នុងមួយដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក ប្រាក់ដុល្លារអូស្រ្តាលីបានធ្លាក់ថ្លៃ០,០២ភាគរយមកនៅត្រឹម០,៦៦១ដុល្លារ ខណៈដែលក្រុមពាណិជ្ជករកំពុងរង់ចាំការសម្រេចចិត្តគោលនយោបាយពីធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលី(RBA)៕

LEAVE A REPLY

Please enter your comment!
Please enter your name here