ផ្សារហ៊ុនក្រុងសេអ៊ូល គ្រោងបញ្ចប់លក្ខខណ្ឌតម្រូវឱ្យជនបរទេសចុះបញ្ជីដើម្បីជំរុញសន្ទុះនៃការជួញដូរភាគហ៊ុនក្នុងស្រុក

សុខុម

សេអ៊ូល: ជាមួយនឹងគោលបំណងជំរុញសន្ទុះនៃការជួញដូរភាគហ៊ុនក្នុងស្រុក និយ័តករផ្សារហ៊ុនក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង គ្រោងបញ្ចប់លក្ខខណ្ឌតម្រូវឱ្យជនបរទេសចុះបញ្ជីសម្រាប់ការជួញដូរភាគហ៊ុននៅក្នុងទិផ្សារនេះ។

ជាវិធានការ និយ័តករហិរញ្ញវត្ថុនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទ ទី៥ ខែមិថុនា នេះបានកំណត់យកកាលបរិច្ឆេទថ្ងៃទី១៤ ខែធ្នូ ចុងឆ្នាំនេះសម្រាប់ការបញ្ចប់លក្ខខណ្ឌតម្រូវឱ្យជនបរទេសចុះឈ្មោះជាមួយអាជ្ញាធរសម្រាប់ធ្វើការជួញដូរភាគហ៊ុនក្នុងស្រុក។

គណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុ (Financial Services Commission) នៃប្រទេសនេះបានចេញសេចក្តីថ្លែងការណ៍ជាមួយនឹងកាលបរិច្ឆេទនេះ បន្ទាប់ពីការសម្រេចអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃច័ន្ទ នេះបានត្រួសត្រាយផ្លូវសម្រាប់ការធ្វើវិសោធនកម្ម ដើម្បីដកចេញនូវច្បាប់ដែលមានចំណាស់៣ទសវត្សរ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីលកខណ្ឌតម្រូវនេះត្រូវបានលុបចោលជាផ្លូវការនៅខែធ្នូ ចុងឆ្នាំនេះ អ្នកវិនិយោគបរទេសនឹងត្រូវបានអនុញ្ញាតឱ្យបើកគណនីជាមួយនឹងអត្តសញ្ញាណដែលមានការទទួលស្គាល់ជាអន្តរជាតិ ដូចជាលិខិតឆ្លងដែនសម្រាប់បុគ្គល ឬ អត្តសញ្ញាណនីតិបុគ្គល (LEI) សម្រាប់ស្ថាប័ននានាជាដើម។

ប្រទេសកូរ៉េខាងត្បូង កំពុងត្រៀមធ្វើវិសោធនកម្មបទប្បញ្ញត្តិមួយចំនួននៅឆ្នាំ២០២៣ នេះដើម្បីធ្វើឱ្យការវិនិយោគលើភាគហ៊ុនកាន់តែមានភាពងាយស្រួលសម្រាប់ជនបរទេស និងដើម្បីទាក់ទាញប្រាក់កាន់តែច្រើនចូលទៅក្នុងទីផ្សារនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here