ផ្សារហ៊ុននៅតំបន់អាសុីហក់ឡើងថ្លៃវិញ ក្រោយដាំក្បាលចុះកាលពីថ្ងៃពុធ

ដោយ: គង់ លាងហួរ

តូក្យូ: ផ្សារហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើនបានហក់ឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ចំពេលការភ្នាល់ធ្លាក់ចុះសម្រាប់ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក្នុងខែនេះ និងការធូរស្រាលលើការអនុម័តពិដានបំណុលរបស់សហរដ្ឋអាមេរិកតាមរយៈសភា។

ប្រាក់ដុល្លារបានធ្លាក់ថ្លៃដល់កម្រិតទាបក្នុងរយៈពេលមួយសប្តាហ៍ធៀបនឹងប្រាក់យ៉េន បន្ទាប់ពីក្រុមមន្ត្រីធនាគារកណ្តាលរួមទាំងអភិបាល និងបេក្ខភាពអនុប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ Fed លោក Philip Jefferson បានចង្អុលបង្ហាញពីការរំលងដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំគោលនយោបាយថ្ងៃទី១៣-១៤ ខែមិថុនា។

ចំណែកឯ ទិន្នផលរតនាគាររបស់សហរដ្ឋអាមេរិក(Treasury yields)បានកើនឡើងបន្តិចពីកម្រិតទាបជិតពីរសប្តាហ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកទូលំទូលាយបំផុតរបស់ MSCI បានហក់ឡើងថ្លៃ០,៤៥ភាគរយ ដោយបានស្ទុះងើបឡើងវិញបន្ទាប់ពីបានឈានដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២២ ខែមីនា នៅក្នុងវគ្គមុន។

ផ្សារហ៊ុន Nikkei របស់ជប៉ុនបានហក់ឡើង០,២៩ភាគរយ ខណៈដែលផ្សារហ៊ុន Hang Seng របស់ហុងកុងបានហក់ឡើង០,៥ភាគរយ ហើយផ្សារហ៊ុន blue chips របស់ចិនដីគោកបានហក់ឡើង០,៥៣ភាគរយ។

សភាអាមេរិកបានអនុម័តច្បាប់មួយដើម្បីព្យួរពិដានបំណុលចំនួន៣១,៤ពាន់ពាន់លានដុល្លារ និងបញ្ចៀសមហន្តរាយ ដោយមានការគាំទ្រភាគច្រើនពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដោយជំរុញឱ្យមានសុទិដ្ឋិនិយមថា វាអាចឆ្លងកាត់ព្រឹទ្ធសភានៅមុនចុងសប្តាហ៍។

ទិន្នផលរតនាគារគោលរបស់សហរដ្ឋអាមេរិករយៈពេល១០ឆ្នាំបានកើនឡើងដល់៣,៦៦៥៥ភាគរយនៅទីក្រុងតូក្យូ បន្ទាប់ពីធ្លាក់ចុះដល់៣,៦១៤០ភាគរយពេញមួយយប់ជាលើកដំបូងចាប់តាំងពីថ្ងៃទី១៨ ខែឧសភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here