ផ្សារហ៊ុននៅតំបន់អាសុីដាំក្បាលចុះ ខណៈសកម្មភាពរោងចក្រនៅប្រទេសចិនធ្លាក់ចុះក្នុងខែឧសភានេះ

ដោយ: គង់ លាងហួរ

សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃឆ្ពោះទៅរកការខាតបង់ក្នុងខែទី២ជាប់ៗគ្នានៅថ្ងៃពុធនេះ ហើយសូម្បីតែការហក់ឡើងនៃផ្សារហ៊ុន Nikkei ក៏បានផ្អាក ខណៈការធ្លាក់ចុះនៃសកម្មភាពរោងចក្រចិនបានធ្វើឱ្យមានការសង្ស័យអំពីការងើបឡើងវិញក្រោយជំងឺកូវីដរបស់ប្រទេសនេះ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានដាំក្បាលចុះ១ភាគរយក្នុងការជួញដូរដំបូង និងដាំក្បាលចុះ២,៤ភាគរយក្នុងរយៈពេលមួយខែ ដែលក្តីសង្ឃឹមសម្រាប់ការស្ទុះងើបឡើងវិញដ៏រឹងមាំរបស់ចិនបានថមថយចុះ។

ទិន្នន័យបានបង្ហាញថាសកម្មភាពផលិតកម្មរបស់ចិនបានដាំក្បាលចុះលឿនជាងការរំពឹងទុកក្នុងខែឧសភានេះ ដោយសារតម្រូវការធ្លាក់ចុះ ដោយសន្ទស្សន៍អ្នកគ្រប់គ្រងការទិញជាផ្លូវការបានធ្លាក់ចុះដល់៤៨,២ពិន្ទុ ធៀបនឹងការព្យាករណ៍៤៩,៤ពិន្ទុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់យ័នបានធ្លាក់ថ្លៃដល់កម្រិតទាបរយៈពេលប្រាំមួយខែគឺ៧,១០៩យ័ន ក្នុងមួយដុល្លារបន្ទាប់ពីនោះ និងបានធ្លាក់ថ្លៃជាង២,៦ភាគរយក្នុងខែនេះ ដោយសារសូចនាករពីទិន្នផលរហូតដល់ប្រាក់ចំណេញឧស្សាហកម្ម ការលក់រាយ និងកំណើនប្រាក់កម្ចីបានខកខានការព្យាករណ៍ ហើយក្នុងករណីខ្លះបានធ្លាក់ចុះ។

លោក Carol Kong សេដ្ឋវិទូ និងជាអ្នកយុទ្ធសាស្រ្តរូបិយវត្ថុនៅធនាគារ Commonwealth Bank of Australia បានលើកឡើងថា “មានការព្រួយបារម្ភថា ការត្រលប់មកវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនអាចខ្លាំង ដែលវានឹងធ្វើឱ្យស្មុគស្មាញដល់ការប្រយុទ្ធប្រឆាំងនឹងអតិផរណារបស់ធនាគារកណ្តាល”។

ផ្សារហ៊ុន Hang Seng របស់ហុងកុងបានដាំក្បាលចុះ៨ភាគរយនៅក្នុងខែឧសភា ហើយបានធ្លាក់ថ្លៃ១,៦ភាគរយកាលពីថ្ងៃសុក្រ។

សន្ទស្សន៍គោល benchmark Nikkei បានដាំក្បាលចុះ០,៨ភាគរយ ទោះបីជាកំណត់ការកើនឡើង៧,៧ភាគរយប្រចាំខែ ដែលបានជំរុញសន្ទស្សន៍ហក់ឡើងលើសពី៣១.០០០ពិន្ទុ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here