ផ្សារហ៊ុននៅតំបន់អាសុី និងអាមេរិកហក់ឡើងថ្លៃនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួ

ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ី និងអាមេរិកបានហក់ឡើងថ្លៃនៅថ្ងៃចន្ទនេះ ដែលជំរុញដោយកិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតី Joe Biden និងសមាជិកសភាមកពីបក្សសាធារណរដ្ឋលោក Kevin McCarthy ដើម្បីព្យួរពិដានបំណុលរបស់រដ្ឋាភិបាល ដោយបញ្ចប់ភាពជាប់គាំងរយៈពេលជាច្រើនខែ និងការខឹងសម្បារសម្រាប់វិនិយោគិន។

បន្ទាប់ពីការចរចារជាច្រើនសប្តាហ៍ លោក McCarthy និងលោក Biden បានបង្កើតកិច្ចព្រមព្រៀងមួយកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីបញ្ចៀសបញ្ហាអស្ថិរភាពខាងសេដ្ឋកិច្ច និងព្យួរពិដានបំណុលចំនួន៣១,៤ពាន់ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៥។

ដំណឹងវិជ្ជមាននេះបានធ្វើឱ្យផ្សារហ៊ុន S&P 500 ហក់ឡើង០,៤ភាគរយនៅក្នុងការជួញដូរដំបូង ខណៈដែលផ្សារហ៊ុន Nasdaq បានហក់ឡើង០,៦ភាគរយ។ ផ្សារហ៊ុន Nikkei បានហក់ឡើង១,៩ភាគរយដល់កម្រិតខ្ពស់ថ្មីរយៈពេល៣៣ឆ្នាំ ហើយភាគហ៊ុនរបស់អូស្ត្រាលីបានហក់ឡើងថ្លៃ០,៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ សន្ទស្សន៍​ផ្សារហ៊ុន​អាស៊ី​ប៉ាស៊ីហ្វិក​ដ៏ធំ​បំផុត​របស់ MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​បាន​ហក់ឡើងថ្លៃ០,៣ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលជារង្វាស់នៃប្រាក់ដុល្លារអាមេរិកធៀបនឹងដៃគូរសំខាន់ៗរបស់ខ្លួន ត្រូវបានដាក់យ៉ាងរឹងមាំនៅតម្លៃ១០៤,២៦ពិន្ទុ ដែលឈានជិតដល់កម្រិតខ្ពស់រយៈពេលពីរខែកាលពីថ្ងៃសុក្រ។

ប្រាក់យ៉េនបានធ្លាក់ថ្លៃដល់កម្រិតទាបក្នុងរយៈពេលប្រាំមួយខែថ្មីពោលគឺ១ដុល្លារស្មើនឹង១៤០,៨៩យ៉េនក្នុងការជួញដូរដំបូង ខណៈប្រាក់១អឺរ៉ូស្មើនឹង១,០៧ដុល្លារអាមេរិកនៅថ្ងៃចន្ទនេះ។

តម្លៃប្រេងបានកើនឡើងនៅព្រឹកថ្ងៃចន្ទនេះ។  តម្លៃប្រេងឆៅ Brent បានកើនឡើង៣៩សេន ឬ០,៥ភាគរយដល់៧៧,៣៤ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅរបស់អាមេរិក West Texas Intermediate មានតម្លៃ៧៣,១២ដុល្លារក្នុងមួយបារ៉ែល កើនឡើង៤៥សេន ឬ០,៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here