តម្លៃផ្សារហ៊ុននៅក្នុងតំបន់អាសុីដាំក្បាលចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ

សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃដល់កម្រិតទាបរយៈពេល២ខែនៅថ្ងៃព្រហស្បតិ៍នេះ ហើយប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ ខណៈដែលភាពជាប់គាំងក្នុងការចរចារដើម្បីដំឡើងពិដានបំណុលរបស់សហរដ្ឋអាមេរិក។

ភាពជាប់គាំងបានធ្វើឱ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្នចំពោះទ្រព្យសកម្មប្រថុយប្រថានដោយសារផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោកនឹងកើតឡើង ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកខកខានសងបំណុល។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានដាំក្បាលចុះ០,៥៦ភាគរយដល់កម្រិតទាបរយៈពេលពីរខែត្រឹម៥០៥,៣៥ពិន្ទុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់ប្រទេសអូស្ត្រាលីបានដាំក្បាលចុះ០,៧៨ភាគរយ។ ចំណែក ផ្សារហ៊ុន Nikkei របស់​ជប៉ុន​បានហក់ឡើងថ្លៃ០,៣២ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសចិនបានដាំក្បាលចុះ០,០១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងបានដាំក្បាលចុះ១ភាគរយនៅក្នុងការជួញដូរដំបូង។

ក្រុមអ្នកចរចាសម្រាប់លោកប្រធានាធិបតី Joe Biden និងសមាជិកសភាកំពូលមកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy បានរៀបចំនូវអ្វី ដែលភាគីទាំងពីរហៅថា កិច្ចពិភាក្សាប្រកបដោយផលិតភាពកាលពីថ្ងៃពុធ ខណៈពួកគេប្រជែងគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយក្នុងការបង្កើនកម្រិតពិដានបំណុល។

ទោះជាយ៉ាងនេះក្តី ក្រុមពាណិជ្ជករមើលឃើញថា វាគ្មានដំណោះស្រាយនោះទេ ដោយអ្នកវិនិយោគនៅតែមានការប្រុងប្រយ័ត្នចំពោះការខកខានសងបំណុល និងមហន្តរាយដែលអាចកើតមាន ខណៈរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បន្តរក្សាចាត់ទុកដើមខែមិថុនាជាថ្ងៃផុតកំណត់សងបំណុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here