ផ្សារហ៊ុននៅតំបន់អាសុីដាំក្បាលចុះ ខណៈប្រាក់ដុល្លារនូវែលហ្សេឡង់ធ្លាក់ថ្លៃ

ដោយ: គង់ លាងហួរ

តូក្យូ: ផ្សារហ៊ុននៅតំបន់អាស៊ីនៅថ្ងៃពុធនេះបានបន្តការលក់ចេញជាសកល ខណៈការចរចាលើពិដានបំណុលអាមេរិកបានអូសបន្លាយដោយគ្មានដំណោះស្រាយ ហើយប្រាក់ដុល្លារនូវែលហ្សេឡង់បានធ្លាក់ថ្លៃ បន្ទាប់ពីធនាគារកណ្តាលផ្តល់សញ្ញាថាការដំឡើងការប្រាក់បានបញ្ចប់ហើយ។

តម្លៃប្រាក់ដុល្លារអាមេរិកនៅតែបន្តហក់ឡើងថ្លៃ ចំពេលមានតម្រូវការsafe-haven demand ដែលជាកត្តាជំរុញមួយរបស់រតនាគារ និងជំរុញឱ្យទិន្នផលyieldsធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាយ៉ាងណាក្តី តម្លៃប្រេងឆៅបានកើនឡើង ជាការព្រមានពីរដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ដែលបានបង្កើនការរំពឹងទុកនៃការកាត់បន្ថយទិន្នផលផលិតប្រេងរបស់អង្គការ OPEC+ បន្ថែមទៀត។

ប្រាក់ដុល្លារនូវែលហ្សេឡង់បានធ្លាក់ថ្លៃច្រើនជាង១ភាគរយ បន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសនេះបានផ្តល់សញ្ញាថា ខ្លួនបានបញ្ចប់ការរឹតបន្តឹងវដ្តនៃការដំឡើងអត្រាការប្រាក់ហើយ។

សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានដាំក្បាលចុះ១,១ភាគរយ ខណៈផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃ១,២ភាគរយ ហើយផ្សារហ៊ុន mainland blue chips បានធ្លាក់ថ្លៃ០,៨ភាគរយ។

សន្ទស្សន៍​ភាគហ៊ុន​អាស៊ី​ប៉ាស៊ីហ្វិក​ដ៏ទូលំទូលាយ​របស់ MSCI បាន​ធ្លាក់​ថ្លៃ០,៧ភាគរយ។

ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក U.S. equity futures មានស្ថេរភាពបន្តិចបន្ទាប់ពីដាំក្បាលចុះយ៉ាងខ្លាំងសម្រាប់សន្ទស្សន៍ហ៊ុនសំខាន់ៗដូចជា S&P 500 និង Nasdaq ពេញមួយយប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here