ដោយៈ ម៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាល កំណត់ទំហំនៃការខ្ចីប្រាក់ ពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២១ ក្នុងកម្រិត១៥០០លាន SDR ដែលស្មើជាង ២,១ពាន់លានដុល្លារ ដោយឈរលើមូលដ្ឋាននៃការគិតូរ និងផ្អែកលើទិដ្ធភាពសំខាន់ៗមួយចំនួន។
យោងតាមខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីសប្តាហ៍មុនបានឲ្យដឹងថា SDR (Special Drawing Rights) គឺជារង្វាស់ខ្នាតរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF (International Monetary Fund)។ បច្ចុប្បន្ន ១ SDR ស្មើនឹងប្រមាណ ១,៤១ដុល្លារ (ជិត១ដុល្លារកន្លះ)។
មូលដ្ឋាននៃការគិតូរ និងផ្អែកលើទិដ្ធភាពសំខាន់ៗរួមមាន ទី១ ទំហំនៃតម្រូវការវិនិយោគសាធរណៈ មានការកើនឡើងជាគំហុក ដើម្បីស្តារ និងជំរុញកំណើនសេដ្ចកិច្ចឡើងវិញ ឆ្លើយតបនឹងបរិការណ៍នៃផលប៉ះពាល់ពីការរីកដាល់ជំងឺកូវីដ១៩ ។
ទី ២គម្រោងអភិវឌ្ឍន័ ដែលនឹងចុះកិច្ដព្រមព្រៀង ឥណទានសម្បទានក្នុង២០២១ ជាគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាព (ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត និងការបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម) ហើយដែលតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្ត្រ ក្នុងការទ្រទ្រង់ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងវែង ទី៣ ឥណទានមានកម្រិតសម្បទន ទី៤ ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតមាន ចីរភាព និងហានិភ័យកម្រិតទាប និងទី៥ ការបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង។
ក្នុងន័យនេះ ការកំណត់ពិដានក្នុងការខ្ចីថ្មី សម្រាប់ឆ្នាំ២០២១ ក្នុងកម្រិត១៥០០ លាន SDR គឺដើម្បីឱ្យរាជរដ្ឋាភិបាល អាចចុះហត្ថលេខាខ្ខីប្រាក់ពីគេ សម្រាប់ហិរញ្ញប្បទានកម្មវិធី/គម្រោងវិនិយោគសាធារណៈចំនួន៣៦ រួមមាន៖ ធនាគារពិភពលោកចំនួន៥គម្រោង ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន៩គម្រោង ធនាគារវិនិយោគអឺរ៉ុបចំនួន១គម្រោង សាធារណរដ្ឋប្រជាមានិតចិនចំនួន៧គម្រោង ប្រទេសជប៉ុនចំនួន២គម្រោង សាធារណរដ្ឋកូរ៉េចំនួន៦គម្រោង សាធារណរដ្ឋបារាំងចំនួន២គម្រោង និងព្រះរាជាណាថៃចំនួន១គម្រោង៕