តើការជួញដូរភាគហ៊ុននៅកម្ពុជាត្រូវគារពតាមលក្ខខណ្ឌដូចម្តេចខ្លះ?

        ដោយគង់ ម៉ាលីន

        ភ្នំពេញៈ ផ្សារហ៊ុនជាចំណេះដឹងថ្មីមួយ ខណៈផ្នែកនេះបាននិងកំពុងដើរតួនាទីសំខាន់នៅតាមបណ្តាប្រទេសរីកចម្រើននានាលើពិភពលោក ហើយកម្ពុជាបាននិងកំពុង​ដើរតាមលំអាននេះបណ្តើរៗ។

ហេតុនេះដើម្បីបង្កើនការយល់ដឹង ដល់សាធារណៈជនពីចំណដឹងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនានា គេហទំព័រCambodiabanknews.com និងfacebook page ឈ្មោះCambodia Bank Newsសូមលើកយកចំណេះដឹងខ្លីៗ ទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ផ្សារហ៊ុន ដើម្បីចែកចាយដល់ប្រជាពលរដ្ឋឲ្យកាន់តែមានការយល់ដឹងពីវិស័យនេះ។

តើការជួញដូរផ្សារហ៊ុនត្រូវគោរពតាមលក្ខខ័ណ្ឌដូចម្តេច? យោងតាមឯកសារទាក់ទងនឹងផ្សារហ៊ុនកម្ពុជាបានឲ្យដឹងថា ការជួញដូរភាគហ៊ុននៅកម្ពុជាត្រូវគោរពតាមលក្ខខ័ណ្ឌមួយចំនួនដូចជា ទី១ ត្រូវមានទុនស្មើនឹងតម្លៃភាគហ៊ុនដែលវិនិយោគិនចង់ទិញរួមជាមួយនិងកំរៃជើងសារ។ ទី២ ថ្លៃភាគហ៊ុនប្រចាំថ្ងៃត្រូវប្រែប្រួល ក្នុងចន្លោះ១០ភាគរយនៃថ្លៃបិទផ្សារកាលពីថ្ងៃជួញដូរចុងក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ ការជួញដូរត្រូវប្រើប្រាស់រូបិយប័ណ្ណរៀល ទី៤ ការជួញដូរត្រូវបានអនុញ្ញាតិដូចគ្នាចំពោះជនបរទេស ទី៥ ការជួញដូរអាចត្រូវបានធ្វើបន្តទៀត ទោះបីជាមិនទាន់មានការទូទាត់សាច់ប្រាក់ក៏ដោយ ទី៦ ធ្វើការជួញដូរពីម៉ោង8:00ព្រឹកដល់ម៉ោង11:30ព្រឹក ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែងតែថ្ងៃបុណ្យជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here