ក្រុមហ៊ុន SUNDOORផលិត និងផ្គត់ផ្គង់ពិដាន និងទ្វារ PVC មានប្រភពពីប្រទេសចិន និងតៃវ៉ាន់កំពុងមានប្រជាប្រិយភាពក្នុងវិស័យសំណង់

ដោយ ៖ សុវណ្ណារ៉ា

ភ្នំពេញ ៖ ក្រុមហ៊ុន SUNDOOR ដែលមានជំនាញឯកទេសលើការផលិត និងផ្គត់ផ្គង់ពិដាន និងទ្វារ PVC សម្រាប់បំពាក់នៅតាមសំណង់លំនៅដ្ឋាន សណ្ឋាគារ សាលារៀន មន្ទីរពេទ្យ និងសំណង់ពាណិជ្ជកម្មធំៗកំពុងតែមានប្រជាប្រិយភាពនៅក្នុងទីផ្សារសំណង់កម្ពុជាគួរជាទៅចាប់អារម្មណ៍។

អ្នកតំណាងក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ទ្វារ ពិដាន SUNDOORបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះថា គិតត្រឹមខែតុលា ឆ្នាំ២០២០ វត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទើបតែចាប់ដំណើរការផ្គត់ផ្គង់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែមានការទទួលស្គាល់ និងគាំទ្រពីសំណាក់អ្នកអភិវឌ្ឍន៍សំណង់ជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកតំណាងរូបនេះបានបញ្ជាក់ ហេតុផលដែលក្រុមហ៊ុនមានភាពរីកចម្រើន និងមានការគាំទ្រពីអតិថិជន ព្រោះតែក្រុមហ៊ុនមានក្រុមអ្នកជំនាញដែលពោរពេញទៅដោយសមត្ថភាព និងភាពម៉ឺងម៉ាត់ ដោយមានការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលប្រឡូក ប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជា ដែលជាស្ថាប័នធំៗមានស្រាប់។ ក្រុមហ៊ុនមានក្ដីរំពឹង និងជឿជាក់យ៉ាងច្បាស់ក្នុងកិច្ចដំណើរការរបស់ខ្លួន ដែលនឹងឈានទៅរកភាពជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្រុមហ៊ុន SUNDOOR មានគោលដៅយ៉ាងមុតមាំដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុនឈានមុខគេមួយក្នុងការផ្គត់ផ្គង់ទ្វារ និងពិដាន ដែលមានលក្ខណៈទំនើប ទាន់សម័យ ប្រកបដោយគុណភាព ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យសំណង់នៅកម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុន SUNDOOR បាន និងកំពុងរៀបចំគោលនយោបាយក្នុងការក្លាយខ្លួនជាស្ថាប័នដែលមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស រួមជាមួយនឹងការដាក់គោលដៅចម្បងក្នុងការស្វែងរកផលចំណេញជូនអតិថិជន ដោយការផ្តល់ជូននូវផលិតផលថ្មីៗប្រកបដោយគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងមានកំណើនសេដ្ឋកិច្ច និងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្ម រួមជាមួយនឹងផលិតផលមានគុណភាព ប្រកបដោយក្រមសីលធម៌របស់បុគ្គលិកជំនាញ មានសមត្ថភាព និងចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនគោលដៅរបស់ខ្លួន ដែលក្នុងនោះរួមមានជាអាទិ៍ ៖ អតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ អ្នកចែកចាយបន្ត ក៏ដូចជាចែកចាយទៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេសទៅតាមតម្រូវការ។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 555 554 / 077 783 168 / 087 783 168

LEAVE A REPLY

Please enter your comment!
Please enter your name here