កម្ពុជាបញ្ចប់ការរៀបចំវេទិកាទេសចរណ៍មេគង្គជាមួយប្រតិភូមកពីជិត២០ប្រទេសដោយជោគជ័យ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ថ្នាក់ដឹកនាំការិយាល័យសម្របសម្រួល ទេសចរណ៍មេគង្គ (MTCO​​) បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រសួងទេសចរណ៍កម្ពុជា ដែលបានរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដោយជោគជ័យ។

ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមកាងារទេសចរណ៍ មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម (Rethinking for Resilience and Digitalization)” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នា២០២៣ នៅខេត្តព្រះសីហនុ។

ការិយាល័យ​សម្របសម្រួលទេសចរណ៍មេគង្គ បានកោតសរសើ​រ ចំពោះការៀបចំបដិសណ្ឋារកិច្ចដ៏ល្អរបស់ម្ចាស់ផ្ទះ តាំងពីពេលប្រតិភូមកដល់ រហូតត្រឡប់វិញ ការៀបចំពិធីការ និងខ្លឹមសារកិច្ចប្រជុំក្រុមកាងារទេសចរណ៍មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ពិធីទទួលអាហារស្វាគមន៍ និងលៀងសាយភោជន៍ ការរៀបចំពិព័រណ៌ទេសចរណ៍ ប្រកបដោយនិរន្តរភាព និងដំណើរទស្សនកិច្ចកោះរ៉ុងជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការិយាល័យ MTCO ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីបច្ចេកទេស ដែលបានបង្ហាញពីការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ក្នុងការដឹកនាំ និងរៀបចំកម្មវិធីខាងលើឲ្យទទួលបានប្រសិទ្ធភាព និងលទ្ធផលប្រកបដោយផ្លែផ្កាខ្ពស់។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ បានសហការជាមួយការិយាល័យ សម្របសម្រួ​លទេសចរណ៍មេគង្គ (MTCO) បានរៀបចំកិច្ចប្រជុំក្រុមការងារទេស​ចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ប្រកបដោយជោគជ័យ ដោយមានប្រតិភូជាតិ-អន្តរជាតិ អ្នកសម្របសម្រួល វាគ្មិនជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានសរុបចំនួន ២៥០រូប មកពី១៩ប្រទេសជុំវិញពិភពលោក។

ពិធីបើកទេវិកាទេសចរណ៍មេគង្គ បានប្រព្រឹត្តក្រោមធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្តះសីហនុ។

ទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ បានចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២ រួមមាន​ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍  និង(២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ និងកិច្ចពិភាក្សា (Panelist Discussion) ចំនួន៣ រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈ​បច្ចេកវិទ្យា  (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience) ដោយមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាប័ន​​សាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here