ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញសម្រេចបានជាង៨លានដុល្លារ

ដោយ: គង់ លាងហួរ

ភ្នំពេញ: កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​(P​PAP) រក​​ប្រាក់ចំ​ណូល​បាន​៨​,២​៣​លាន​​ដុល្លារ​នៅ​ត្រីមាស​​ទី​១​ ​ឆ្នាំ២០២៣នេះ​ ​ពោល​​គឺ​ធ្លាក់​ចុះ១៣ភាគរយ​ ​បើ​ប្រៀបធៀប​​កាល​ពីឆ្នាំ២០២២កន្លងទៅ​។​

ខណៈ​ពេល​ដែល​ប្រាក់ចំណូល​ ពី​ប្រតិបត្តិការ​កំពង់ផែ​មាន​ចំនួន​៥​,​៩​១​លាន​ដុល្លារ ​សម្រាប់​ត្រីមាស​ឆ្នាំនេះ​ ​កំពង់ផែ​ស្វយ័តរក​ប្រាក់​ចំណូល​បាន​៧​,​៨​៨​លាន​ដុល្លារ​ នៅ​ក្នុង​ឆមាស​ទី​១​ ​កាល​ពី​ឆ្នាំ​មុន​។

សម្រាប់​ខែ​មីនា​ ឆ្នាំ​២​០​២​៣​ ​សេវា​សាធារណៈ​កំពង់ផែ ​បាន​រក​ប្រាក់ចំណូល​បាន​២,០៩លាន​ដុល្លារ​ ពី​ប្រតិបត្តិ​ផែ​របស់​ខ្លួន​ ​បើ​ប្រៀបធៀប​នឹង​ចំណូល​ខែ​មីនា​ឆ្នាំ​ ​២​០​២​២​ ​ដែលទទួលបាន​២,៦៩លាន​ដុល្លារ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោង​តាម​ឯកសារ​ដាច់ដោយឡែក ​នៃ​​កំពង់ផែ​ស្វយ័តភ្នំពេញ ​(P​PAP​) ​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​២​៤​,​៧​១​ភាគរយ ​នៃ​ការ​​​ដឹកជញ្ជូន​កុងតឺន័រ​ នៅ​កំពង់ផែ​សម្រាប់​ត្រីមាសទី​១ ​ក្នុងឆ្នាំនេះ​ ​បើ​ធៀប​នឹង​ខែ​ដូចគ្នា​កាលពីឆ្នាំមុន​។​

សម្រាប់​ខែ​មីនា​ ឆ្នាំ​២​០​២​៣​ ​កំពង់ផែ​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​១​៨​,​២​៧​ភាគរយ ​នៃ​ការ​​​ដឹកជញ្ជូន​កុងតឺន័រ​ ធៀប​នឹង​ខែ​មីនា​ឆ្នាំ​២​០​២​២​ ​ពី​ចំ​នួន​៣​៤​,​៨​៣​៧​កុងតឺន័រ​ ដល់ចំនួន​២​៨​,​៤​៧​១កុងតឺន័រក្នុង​ខែ​មីនា​ឆ្នាំនេះ។

ក្នុងរយៈពេល​ពេញ​១​ឆ្នាំ​ ​នៅ​ឆ្នាំ​២​០​២​២​កន្លងមក​នេះ​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​រក​ចំណូល​បាន​សរុប​ប្រមាណ​ជិត​១​៣​០​ លាន​ដុល្លារ។​ ​

យោងតាមក្រសួង​សាធារណការ​ និងដឹកជញ្ជូនបាន​បង្ហាញ​ថា​ ​ការ​​​ដឹក​ជញ្ជូន​ទំនិញ ​តាមរយៈ​កំពង់ផែ​​បាន​កើន​ឡើង​២​,​៤​៥​ភាគរយ​ ​ដល់​៨​៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២​។

​លោក​ទេសរដ្ឋមន្ត្រី ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសាធារណការ បានមាន​ប្រសាសន៍​ថា​ ​ការ​កើន​ឡើង​ដឹក​ជញ្ជូន​គឺបណ្តាលមកពីការ​នាំ​ចេញ​ផ្នែកកសិកម្ម​ ​ក៏ដូចជា​ផលិតផល​ ​ស​ម្លៀ​ក​បំពាក់​ ​និង​ទំនិញធ្វើ​ដំណើរ​ផង​ដែរ​។​

ក្រសួង​បាន​ ​និង​កំពុង​សិក្សា​ ​សមិទ្ធ​លទ្ធភាព​សាងសង់​ផែ​កុងតឺន័រ​ជំហាន​ទី​២​ និង​ជំហាន​ទី​៣​ ​ក្នុង​នោះ​​ជំហាន​ទី​២​ ​ប្រវែង​៤​០​០​ម៉ែត្រ​ ​ជម្រៅ​ទឹក​១​៦​ម៉ែត្រ​ (​២០​២​៥​-​២​០​២​៨​) ​និង​ជំហាន​ទី​៣​ ​ប្រវែង៤៣​០​ម៉ែត្រ​ ​ជម្រៅ​ទឹក​១៧,៥​ម៉ែត្រ​(​២​០​២​៦​-​២​០​៣​០​)​ផង​ដែរ​។​

ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​ក៏បាន​ដាក់​ឱ្យ​ដំណើរការ​នូ​វប្រ​ព័ន្ធផ្លាស់ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូនិ​ក​កំពង់ផែ​ ​Port Electronic​ ​Data​ ​Interchange​(Port EDI) ​ដែល​ផ្តល់​ហិរញ្ញប្បទាន ​ដោយ​ប្រទេស​ជប៉ុន​ផង​ដែរ ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​ក្នុង​គោលបំណង​ ដើម្បី​អភិវឌ្ឍប្រ​សិទ្ធភាព​ ​តម្លា​ភាព​ ​និង​ ​កាត់​បន្ថយ​តម្លៃ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here