ការធ្លាក់ចុះប្រាក់ដុល្លារ នឹងផ្តល់ប្រយោជន៍ដល់ប្រទេសប្រើប្រាស់កម្ចីនៅអាស៊ី

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទាន Moody’s បានឱ្យដឹងថា ការធ្លាក់ចុះនៃប្រាក់ដុល្លារ (អាមេរិក) ដែលអូសបន្លាយពេលយូរទំនងជាផ្តល់អត្ថប្រយោជន៍ដល់ប្រទេសប្រើប្រាស់កម្ចីអាស៊ី ក្រៅពីជប៉ុន ប៉ុន្តែមានផលប៉ះពាល់តិចតួច។

ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានអាមេរិកនេះ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលចេញនៅប្រទេសសឹង្ហបុរីកាលពីថ្ងៃចន្ទ ថា អ្នកជំនាញ មយចំនួនបានលើកឡើងថា ភាពខ្សោយរបស់ប្រាក់ដុល្លារជាងមួយសប្តាហ៍ ស្ថិតក្នុងភាពមិនច្បាស់លាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍នេះ បានឱ្យដឹងទៀតថា “ខណៈភាពខ្សោយរបស់ប្រាក់ដុល្លារអាចធ្វើឱ្យប៉ះពាល់លើប្រាក់ចំណេញរបស់ក្រុមហ៊ុនមួយចំនួន ដែលមានប្រាក់ចំណូលជាប្រាក់ដុល្លារអាមេរិក”

លោក Deborah Tan ជំនួយការនិងអនុប្រធានភ្នាក់ងារ Moody’s បាននិយាយថា ការធ្លាក់ចុះប្រាក់ដុល្លារ នឹងគាំទ្រដល់លក្ខខណ្ឌឥណទានរបស់តំបន់ ដោយកាត់បន្ថយថ្លៃសេវាសេវាបំណុលសម្រាប់បំណុលជាប្រាក់ដុល្លារ និងលើកទឹកចិត្តលំហូរចូលមូលធន ខណៈទ្រព្យសម្បត្តិអាស៊ីកាន់តែទាក់ទាញ។

លោកស្រី បានបន្ថែមថា “ទោះយ៉ាងណា តំបន់នេះអាចមើលឃើញពីភាពខុសគ្នាខ្លះនៃលំហូរចូលមូលធន ដោយមានការគាំទ្រកាន់តែច្រើនសម្រាប់ប្រាក់យ័នចិន ប្រាក់វ៉ុន និងប្រាក់ដុល្លារតៃវ៉ាន់ ដោយសារតែមូលដ្ឋានគ្រឹះរឹងមាំសេដ្ឋកិច្ចរបស់ពួកគេ និងការរីកលូតលាស់ និងដោះស្រាយបានប្រសើរជាងមុន”។

របាយការណ៍ បានឱ្យដឹងថា ប្រទេសដែលមានបំណុលរូបិយប័ណ្ណបរទេសច្រើន ដូចជាប្រទេសស្រីលង្កា ឥណ្ឌូណេស៊ី និងហ្វីលីពីន ដែលបំណុលរូបិយប័ណ្ណបរទេសមានចំនួនច្រើនជាងមួយភាគបីនៃបំណុលសរុប អាចមានលទ្ធភាពក្នុងសន្សំសំចៃ ពីប្រាក់ដុល្លារខ្សោយ”។

ទន្ទឹមនឹងនេះដែរប្រាក់ដុល្លារខ្សោយនឹងបង្កផលប៉ះពាល់អវិជ្ជមានមួយចំនួននៅក្នុងទម្រង់នៃប្រាក់ចំណេញដែលត្រូវបានកាត់បន្ថយសម្រាប់ក្រុមហ៊ុន ដែលមានប្រាក់ចំណូលជាប្រាក់ដុល្លារអាមេរិក។

ភ្នាក់ងារ Moody បានសន្និដ្ឋានថា ស្ថានភាពប្រាក់ដុល្លារគឺ “មានសុវត្ថិភាពសម្រាប់ពេលបច្ចុប្បន្ន” ជាប្រាក់បម្រុង និងរូបិយប័ណ្ណប្រតិបត្តិការសកល។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំចុងក្រោយស្តីពីប្រទេសកម្ពុជាថា ដុល្លាររូបនីយកម្មនៅមានកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ បានឱ្យដឹងថា ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសមានចំនួនជាង ៩៤ ភាគរយនៃប្រាក់បញ្ញើទាំងអស់នៅក្នុងខែសីហាឆ្នាំមុន បើទោះបីជាធ្លាក់ចុះពី ៩៦ ភាគរយកាលពីមួយទសវត្សរ៍មុន។

ទោះយ៉ាងណា អាជ្ញាធរកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការអនុវត្តគោលនយោបាយ ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here