សម្តេច​តេ​ជោ​បើក​ការដ្ឋាន​សម្ភោ​ធ​ស្ពាន​ចំនួន​ពីរ​ព្រម​គ្នា​ដែល​អា​ចត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ១មកកាន់​ទីក្រុង​កោះ​ពេជ្រ

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាននិងកំពុង​អញ្ជើញ​ជា​អធិបតី ដើម្បី​សម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ចំនួន​ពីរ​ព្រម​គ្នា ដែល​ស្ពាន​ទាំងពីរ​នេះ​នឹង​ត​ភ្ជាប់​រវាង​ទីក្រុង​កោះ​ពេជ្រ និង​កោះនរា និង​ស្ពាន​ត​ភ្ជាប់​រវាង​ទីក្រុង​កោះនរា​និង​ផ្លូវជាតិ​លេខ១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ដែល​បានបង្ហាញ​កាលពី​រសៀល​ថ្ងៃទី២៥ តុលា​កន្លងមក​បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ស្ពានបេតុង​ខ្សែកាប ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ១ មាន​បែង​ចែង​លើ​ចំណុចសំខាន់ៗមួយចំនួន រួមមាន ទី១-អំពី​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ទៅកាន់​គម្រោង​អភិវឌ្ឍន៍​កោះនរា មាន​ប្រវែង​សរុប ៨២៤ម៉ែត្រ ទទឹង ២៤.៥ម៉ែត្រ។

ស្ពាន​នេះ​បណ្តោយ​ស្ពានបេតុង​អារ​មេ ប្រវែង៤៨៣ម៉ែត្រ។ សសរស្ពាន​មាន​គម្លាត ២០ម៉ែត្រ+២១ម៉ែត្រ+១០៨ម៉ែត្រ+១៨០ម៉ែត្រ+១០៨ម៉ែត្រ+២៣ម៉ែត្រ+២៣ម៉ែត្រ ។ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន ត្រើយ​ខាង​កោះ​ពេជ្រ​ប្រវែង២៤៩ម៉ែត្រ។ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង៩២ម៉ែត្រ ។ ជា​ស្ពាន​ចរាចរ​ទ្វេរ​ទិស មាន​គន្លង​សម្រាប់​រថយន្ត​ចំនួន ២ទៅ និង​គន្លង​ចំនួន២មក ដែល១គន្លង​មាន​ទទឹង៣.២៥ម៉ែត្រ និង​មាន​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ចំនួន១ទៅ និង​គន្លង​ចំនួន១មក ដែលមាន​ទទឹង១.២៥ម៉ែត្រ​សងខាង។

អំពី​ល្បឿន​ចរាចរណ៍

ល្បឿន​សុវត្ថិភាព ៤០គីឡូម៉ែត្រ/ម៉ោង ជម្រាល​ទទឹង​ស្ពាន ២% ។ សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​កំពស់ ៦០ម៉ែត្រ គិតពី​ផ្ទៃ​តួ​ស្ពាន​ទៅលើ​អាកាស។ សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន ២ ដែល​សសរស្ពាននីមួយៗប្រើប្រាស់​គ្រឹះ​ខួង​ខំ​នួន ១៨ដើម មាន​ទំហំ​អង្កត់ផ្ចិត ២ម៉ែត្រ គ្រឹះ​ខួង​សសរ​ទី១មាន​ជម្រៅ ៥៩.៤០ម៉ែត្រ និង​សសរ​ទី២មាន​ជម្រៅ៧៣.៤០ម៉ែត្រ។ ផ្នែក​ខាង​កោះ​ពេជ្រ​មាន​សសរ​ចំនួន ៣ និង​ផ្នែក​ខាង​កោះនរា​មាន​សសរ​ចំនួន ។ ជើងតាង​ស្ពាន​មាន​ទំហំ២៤.៣ម៉ែត្រ​x១៧.៧ម៉ែត្រ​x៤.៥ម៉ែត្រ។

កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ៨ម៉ែត្រ​នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់បំផុត កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ១៨ម៉ែត្រ នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត។ គម្លាត​ពីស​រសរ​ស្ពាន​ខ្សែកាប មាន​ប្រវែង១៨០ម៉ែត្រ។ សសរស្ពាន​ខ្សែកាបនីមួយៗមាន​ខ្សែកាប​ចំនួន១ជួរ១៦ដើម​សងខាង ក្នុង១ដើម​មានភ្ជាប់​ខ្សែកាបតូចៗពី២៧ដើម ទៅ៣១ដើម ដែលមាន​អង្កត់​ផ្ចឹ​ត ១៥.២មី​លី​ម៉ែត្រ។

សសរស្ពាន​ខ្សែកាប​ទាំង២ មាន​ឆ្លាក់​ចម្លាក់​រចនាបទ​ខ្មែរ។  មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ស្ព្ពា​ន រៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ​ក្បាលស្ពាន ដាក់​ស្លាក​សញ្ញា​ចរាចរ និង​លាប​គំនូសចរាចរ។

គម្រោង​ចំណាយ​សាងសង់៣៨.០០០.០០០ដុល្លា​អាមេរិក។ រយៈពេល​សាងសង់ ៣៥ខែ។ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា OCIC។

ស្ពាន​ត​ភ្ជាប់​ផ្លូវជាតិ​លេខ១

២-អំពី​គម្រោង​សាងសង់​ស្ពានបេតុង​អា​មេ ត​ភ្ជាប់​ពី​កោះនរា ទៅ​ផ្លូវជាតិ​លេខ១ បណ្តោយ​ស្ពាន​សរុប​ប្រវែង៦០ម៉ែត្រ ទទឹង​ស្ពាន២១ម៉ែត្រ បណ្តោយ​ស្ពានបេតុង៤៥ម៉ែត្រ ផ្លូវ​គល់ស្ពាន​សងខាង១៥ម៉ែត្រ និង​ចំណាយ​រយៈពេល​សាងសង់១២ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here