និន្នាការទីផ្សារការិយាល័យបានចាប់ផ្តើមទៅកាន់តំបន់បឹងកេងកង១

        ដោយៈម៉ាណេត

        ភ្នំពេញៈ ទីផ្សារការិយាល័យបានផ្លាស់ប្តូរទៅកាន់តំបន់បឹងកេងកង១ ដែលជាតំបន់មានភាពពេញនិយម និងល្បីល្បាញនៅទីក្រុងភ្នំពេញសំរាប់ជនបរទេស ដោយសារតំបន់នេះមានអ្វីៗសព្វបែបយ៉ាង ដែលជួយសម្រួលដល់ការរស់នៅ និងធ្វើឲ្យបែបផែនជីវិតមានភាពរស់រវើក។

យ៉ាងណាក៏ដោយតំបន់នេះ សម្បូរពោរពេញដោយអាគារសហកម្មសិទ្ឋ(ខុនដូ) អាផាតម៉ិនយ៉ាងស្គុសស្គាយ ប៉ុន្តែការផ្គត់ផ្គង់អាគារការិយាល័យហាក់នៅមានកម្រិតនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយមើលឃើញនិន្នាការនេះ អ្នកវិនិយោគគម្រោង Golden Tower 322 បានចាប់ផ្តើម​សាងសង់អាគារពាណិជ្ជកម្មចម្រុះ រួមមានការិយាល័យ និងខុនដូយ៉ាងប្រណីតជាមួយនឹង​តម្លៃសមរម្យសំរាប់អតិថិជន។

Golden Tower 322 ជាអគារពាណិជ្ជកម្មបែបចម្រុះឈានមុខគេមួយ និងត្រូវបានសាងសង់ ដោយផ្អែកលើគំរូនៃការិយាល័យរបស់ក្រុមហ៊ុន Google ខណៈអគារនឹងនាំមកនូវការរិយាល័យ ដែលជម្រុញដោយកិត្យានុភាពដល់តំបន់នេះ។

លោកAlan Neoនាយកប្រតិបត្តិក្រុមហ៊ុន CSA Real Estate Group ដែលទទួ​លបានសិទ្ឋលក់ផ្តាច់មុខអគារ Golden Tower 322 បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ តុលានេះថា Golden Tower 322 ជាអាគារមានលក្ខណៈពិសេស ដោយកន្លែងទទួលបានវីអាយភី ដែលមានកម្ពស់៦ម៉ែត្រ ដែលជាការប្រកាន់ខ្ជាប់នូវការរចនាការិយាល័យទូលាយ ដូចដែលមានក្នុងក្រុមហ៊ុនបច្ចេកវិទ្យានៃតំបន់ Silicon Valley ។

ដោយរួមបញ្ចូលគ្នានូវបន្ទប់ប្រជុំច្នៃប្រឌិត ប្រកបដោយបច្ចេកវិទ្យាទំនើប បន្ទាប់ប្រជុំ បន្ទប់សំលេងអូឌីយ៉ូ សួនកម្សាន្តខាងក្រៅ ហាងកាហ្វេ និងធាតុផ្សេងៗទៀត អគារ Google Oneឈរនៅលើដូចក្រុមហ៊ុនអន្តរជាតិ និងត្រូវបានបង្កើតឡើងដោយមានលក្ខណៈជាក់លាក់ខ្ពស់។ អគារ Golden Tower 322 គឺជាអគារដំបូងបង្អស់នៅក្នុងរាជធានីភ្នំពេញ ហើយនឹងក្លាយជាដ៏រស់រវើកក្នុងតំបន់នេះ។

អគារGolden Tower 322 មានទីតាំងនៅលើផ្លូវលេខ៣២២ ហើយអគារនេះមានចំណតយានយន្តចំនួន៦ជាន់ ។

អគារមានកន្លែងទទួលភ្ញៀវ (Lobby)ដ៏ធំទូលាយ (បែងចែកចេញជាពីរ មួយសម្រាប់ការិយាល័យ និងមួយទៀតសម្រាប់ខុនដូ) ដែលក្នុងជាន់នេះមានកម្ពស់៦ម៉ែត្រ ហើយចាប់ពីជាន់ទី៥ ដល់ជាន់ទី២៩ ជាការិយាល័យ នៅជាន់ទី៣០គឺជា Google Space ចាប់ពីជាន់ទី៣១ ដល់ជាន់ទី៤០ គឺសម្រាប់លំនៅដ្ឋាន និងចាប់ជាន់ទី៤១ ដល់ជាន់ទី៤២គឺ ខុនដូ Penthouses។

លោក Alan Neoបានថ្លែងថា “អគារការិយាល័យនៅតំបន់បឹងកេងកង ភាគច្រើនសាងសង់ឡើងសម្រាប់ជួល ហើយអគារការិយាល័យនៅតំបន់នេះ ក៏មិនសម្បូរដែរ ប៉ុន្តែឥឡូវនេះខ្ញុំចង់ទិញការិយាល័យ”។ លោកបន្តថា “នេះគឺជាជម្រើសរបស់ខ្ញុំតែមួយគត់ ហើយមានលក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងមានតម្លៃពិសេស”។

លោកបានថ្លែងទៀតថា ដូច្នេះនៅពេលយើងនិយាយអំពីទីតាំង វាមានទីតាំងល្អឥតខ្ចោះ ដូច្នេះនៅពេលដែលយើងដាក់អាស័យដ្ឋាន លើនាមប័ណ្ណរបស់យើងដែលមានទីតាំងនៅតំបន់បឹងកេងកង វាបង្ហាញពីកិត្យានុភាពរបស់ក្រុមហ៊ុនរបស់យើង។ លោកបានបន្តថា តំបន់បឹងកេងកងសម្បូរដោយជនជាតិបរទេស ហើយពេលដែលយើងមានការិយាផ្ទាល់នៅតំបន់បឹងកេងកង វានឹងផ្តល់ភាពងាយស្រួលសម្រាប់អាជីវកម្ម និងការងាររបស់យើង។

នៅដំណាច់ឆ្នាំនេះ អត្រាការិយាល័យជួលនៅទំនេរ នៅទូទាំងទីផ្សារត្រូវបានព្យា​ករណ៍ថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០១១។ នៅត្រីមាសទី៣ អត្រានៃការកាន់កាប់មាន៧៤,៧%។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia.

គម្រោងការិយាល័យជួលចំនួន៨ ត្រូវបានបញ្ចប់ការសាងសង់គិតចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដោយអត្រាទំនេរគិតជាមធ្យម មានការកើនឡើងខ្ពស់ ប៉ុន្តែនិន្នាការទីផ្សារការិយាល័យកំពុងកើនឡើង ដោយសារកំនើននៃការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិ កំនើននៃការបង្កើតក្រុមហ៊ុនថ្មីៗរបស់អ្នកវិនិយោគក្នុងស្រុក និងនិន្នាការផ្លាស់ប្តូរការិយាល័យពីផ្ទះល្វែង វីឡា មកកាន់អាគារការិយាល័យស្តង់ដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here