នាយករដ្ឋមន្រ្តីជប៉ុនថ្មី បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីទប់ទល់នឹងឥទ្ធិពលចិន

ដោយ៖ ឆយ តូច

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ដែលបានជួបជាមួយមេដឹកនាំវៀតណាម និងឥណ្ឌូនេស៊ី។

ក្នុងសន្និសីទកាសែតមួយនៅទីក្រុងហ្សាការតាកាលពីថ្ងៃពុធលោក Suga បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការធ្វើការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីធានាបាននូវភាពបើកចំហ និងសេរីនៅតំបន់ឥណ្ឌូ- ប៉ស៊ីហ្វិក និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Suga បានសង្កត់ធ្ងន់ថា ជប៉ុនប្រឆាំងនឹងសកម្មភាពទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខនៅសមុទ្រចិនខាងត្បូង ដោយជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តតាមច្បាប់។ ការអត្ថាធិប្បាយគឺជាការសំដៅទៅចំពោះសកម្មភាពដែនសមុទ្ររបស់ចិននៅក្នុងតំបន់។

ទីក្រុងប៉េកាំង និងបណ្តាប្រទេសអាស៊ានផ្សេងទៀត រួមទាំងប្រទេសវៀតណាម បានប្រជែងគ្នាទាមទារទឹកដីនេះ។

បញ្ហានេះនឹតទំនងជាត្រូវបានលើកឡើងក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។

លោកនាយករដ្ឋមន្រ្តីរូបនេះ ក៏បានមានប្រសាសន៍ថា ប្រទេសជប៉ុន នឹងធ្វើការជាមួយប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ បន្ទាប់ពីមានជំងឺរាតត្បាតប្រភេទនេះ។ វិធានការណ៍រួមមានការពង្រឹងចង្វាក់ផ្គត់ផ្គង់ .. និងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here