ទំនប់វារីអគ្គីសនីមេគង្គហ្លួងប្រាបាង នៅប្រទេសឡាវគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០

ដោយ: គង់ លាងហួរ

វៀងច័ន្ទ: រោងចក្រវារីអគ្គិសនី ដែលកំពុងស្ថិតក្រោមការសាងសង់នៅលើដងទន្លេមេគង្គ ស្ថិតក្នុងខេត្តហ្លួងប្រាបាង ភាគខាងជើងនៃប្រទេសឡាវ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់ និងអាចផលិតអគ្គិសនីបាននៅឆ្នាំ២០៣០។

យោងតាមទូរទស្សន៍ជាតិឡាវ បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញនេះថា ជញ្ជាំងទំនប់មានកម្ពស់៧៩ម៉ែត្រ ហើយទឹកនឹងធ្លាក់ចុះដល់២៩,៦ម៉ែត្រ។

រោងចក្រថាមពលនេះ ត្រូវបានបំពាក់ដោយយូនីតKaplan បញ្ឈរចំនួន៧ ដែលមានសមត្ថភាពដំឡើងសរុប១.៤០០មេហ្គាវ៉ាត់ ជាមួយនឹងយូនីតជំនួយចំនួន៣ ដែលផ្តល់ថាមពលបន្ថែម៦០មេហ្គាវ៉ាត់ ហើយរោងចក្រនេះអាចផលិតថាមពល សរុបបានប្រហែល៦.៨៥៤GWh ជារៀងរាល់ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧស្សាហកម្ម​ផលិត​អគ្គិសនី និង​រ៉ែ​ក្នុង​ប្រទេស​ឡាវ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ផ្តល់​ការ​ជំរុញ​ខ្លាំង​ ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់ប្រទេ សនេះ។

រោងចក្រវារីអគ្គីសនីជាច្រើន ត្រូវបានសាងសង់នៅក្នុងប្រទេសឡាវ ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសនេះទៅជា “ថ្មសាករបស់តំបន់អាស៊ីអាគ្នេយ៍”។

បច្ចុប្បន្ន​ ប្រទេសឡាវមាន​រោងចក្រ​ផលិត ​ថាមពល​ចំនួន៩៤ ដែល​មាន​សមត្ថភាព ​ដំឡើង​សរុប១១.៦៦១មេហ្គាវ៉ាត់ ដែល​អាច​ផលិត​ថាម ពលបាន៥៨.៨១៣GWh ក្នុង​មួយ​ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here