ផែនការអនុគ្រោះពន្ធDCTS របស់អង់គ្លេសនឹងជួយជំរុញដល់ការនាំចេញរបស់កម្ពុជា ចាប់ពីខែមេសាខាងមុខ

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជាស្ថិតនៅក្នុងចំណោមបណ្តាប្រទេស ទទួលផលប្រយោ ជន៍ចំនួន៦៥ ខណៈផែនការ​ពាណិជ្ជកម្ម​ បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ (DCTS) របស់ចក្រភពអង់គ្លេស នឹងចូលជាធរមាននៅខែមេសា ដែលប្រព័ន្ធនេះ នឹងជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិក។

ប្រព័ន្ធថ្មីនេះ នឹងផ្តល់សម្បទានពន្ធបន្ថែមដល់ផលិតផល ដែលនាំចូលដោយចក្រភពអង់គ្លេសពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

លើសពីនេះទៀត ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ការ​កើនឡើង​បន្ថែម​ទៀត ​ស្ថិតក្រោម​គម្រោង​ថ្មី​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយចក្រភពអង់គ្លេសបានចុះបញ្ជីកំណើន២៣,៩ភាគរយ ក្នុងឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ និងបានកើនដល់៩៧៧លានដុល្លារ។

ការ​នាំ​ចេញ​ពី​កម្ពុជាទៅ​កាន់ចក្រភព​អង់គ្លេស ​បាន​កើន​ឡើង២១,១ភាគរយ​ដល់៨៨៦លាន​ដុល្លារ ខណៈការ​នាំ​ចូល​បាន​កើន​ឡើង​៦០,២ភាគរយ​រហូតដល់​ទៅ៩១លាន​ដុល្លារ។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុនក៏បាននាំមកនូវអតិរេកចំនួន៧៩៥លានដុល្លារអាមេរិក សម្រាប់ប្រទេសកម្ពុជាផងដែរ។

ទោះជាយ៉ាងនេះក្តី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏បានបង្ហាញពីការធ្លាក់ចុះ៩,៨ភាគរយ នៅខែមករា ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

កាលពីខែមករា ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស ​បាន​ធ្លាក់​ចុះ១៦,៥ភាគរយ ខណៈការ​នាំ​ចូល​បាន​កើន​ឡើង៩៥,២ភាគរយ ​ពីមួយឆ្នាំទៅមួយឆ្នាំ។

ការកាត់បន្ថយពន្ធក្រោមប្រព័ន្ធ DCTS ថ្មីនេះនឹងអនុញ្ញាតឱ្យ៩៩ភាគរយនៃទំនិញ ដែលនាំចូលពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ទៅកាន់ចក្រភពអង់គ្លេសដោយគ្មានការពន្ធណាមួយឡើយ។

ទំនិញទាំងនោះភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងឧបភោគបរិភោគ ដែលមិនត្រូវបានផលិតយ៉ាងទូលំទូលាយ នៅក្នុងចក្រភពអង់គ្លេស ហើយវានឹងទទួលបានអត្ថប្រយោជន៍ពីពន្ធទាប ឬសូន្យក្រោមផែនការ DCTS ថ្មីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here