តើកិច្ចព្រមព្រៀងសំខាន់ៗអ្វីខ្លះ ដែលបានចុះហត្ថខារវាងកម្ពុជា ចិនក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ

ដោយៈ កិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន១២ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរវាងមេដឹកនាំកម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្រ្តី​នៃកម្ពុជា ​និងលោកលី ខឺឈាងនាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសំខាន់ៗចំនួន១២រួមមាន ទី១ កិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសហគមន៍​វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី រវាងក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសចិន ភាគីកម្ពុជា​ចុះ​ហត្ថលេខាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ភាគីចិនចុះហត្ថលេខាដោយលោក ឈីន កាង​ រដ្ឋមន្ត្រីការបរទេសចិន។

ទី២ កិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍន៍ សាកលវិទ្យាល័យក្រចេះ ជំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលចិន។ ចុះហត្ថលេខា រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក វ៉ាង វិន ថាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ ផែនសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤។ ចុះហត្ថលេខារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន។

ទី៤ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងអនាម័យ សម្រាប់នាំចេញ​វារី​សត្វ​រស់​ពីកម្ពុជា ទៅកាន់ប្រទេសចិន។ ចុះហត្ថលេខារវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោក យូ ជៀនហ័រ (Yu Jianhua) អគ្គនាយក នៃអគ្គរដ្ឋបាលគយចិន(GACC)។

ទី៥ អនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន។ ចុះហត្ថលេខារវាង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក សិន ហាយស្យុង (Shen Haixiong) អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈមចិន។

ទី៦ កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារសារព័ត៌​មានកម្ពុជា និងទីភ្នាក់ងារស៊ីនហួ។ ចុះហត្ថលេខារវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហ្វូ ហ័រ (Fu Hua ) ប្រធានទីភ្នាក់ងារស៊ីនហួ។

ទី៧ សេចក្តីថ្លែងការណ៍រួមស្តីពី គំនិតផ្តួចផ្តើមកិច្ចសហការអាស៊ី សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌។ ចុះហត្ថលេខារវាងលោកស្រី ទូត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក លី ឈិន (Li Qun) អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងជាប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន។

ទី៨ អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីផែនការសហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា-ចិន ឆ្នាំ២០២៣-២០២៥។ ចុះហត្ថលេខារវាង លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

ទី៩ លិខិតប្តូរសារស្តីពី ការសិក្សាសមិទ្ធផលលទ្ធភាព គម្រោងសាកល្បង កិច្ចសហប្រតិបត្តិការ ការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាជំហានទី២។ ចុះហត្ថលេខារវាង លោករស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

ទី១០ លិខិតប្រគល់ទទួលនូវទឹកប្រាក់ហិរញ្ញប្បទាន ឥតសំណងចំនួ​ន៤.៤លានដុល្លាអាមេរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា។ ចុះហត្ថលេខារវាងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក វ៉ាង វិនថាវ (Wang Wentao)រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ទី១១ កិច្ចព្រមព្រៀងក្របខណ្ឌ សម្រាប់គម្រោងអភិវឌ្ឍន៍ អាងទឹកដងកាំបិត ខេត្តកំពង់ធំ។ ចុះហត្ថលេខារវាង លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

ទី១២ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ។ ចុះហត្ថលេខារវាងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ូ ហ្វូលីន (Wu Fulin) ប្រធានធនាគារ អាហរណ៍ នីហ័រណចិន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here