ចំណេះដឹង! តើ​គួរ​ដឹង​យល់ និង​ចេះ​អ្វីខ្លះ​មុននឹង​ចូល​វិនិយោគ​នៅ​ផ្សារ​ហ៊ុន?

ដោយ៖ សាវុធ

ភ្នំពេញៈ មានការ​ទទួលស្គាល់​ជាទូទៅ​នៅលើ​ពិភពលោក​ថា ការវិនិយោគ​លើ​ភាគហ៊ុន​មាន​ភាពងាយស្រួល និង​អាច​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាងគេ លើ​រយៈពេល​វែង។

ប៉ុន្តែ​ការវិនិយោគ​ភាគហ៊ុន ក៏​មិន​ខុសពី​ការវិនិយោគ​ដទៃ​ដែរ គឺ​តែង​ទាមទារ​ឱ្យមាន​ចំណេះដឹង​មួយចំនួន​ជា​អប្បបរមា ដើម្បី​អាច​ទាញ​ប្រយោជន៍​ពី​ទីផ្សារ​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អ្នក​គួរ​សិក្សា​លើ​ចំណេះ​ដឺ​ង​ជា​អប្បបរមា សំដៅ​ដល់​ការយល់ដឹង​មួយចំនួន​ដូចជា៖

– រចនាសម្ព័ន្ធ​និង​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា៖ សំដៅ​ដល់​តួអង្គ​នានា​នៅក្នុង​វិស័យ​មូល​ប​ត្រ ដែលមាន​តួនាទីខុសៗគ្នា និង​មាន​ទំនាក់ទំនង​ជាមួយគ្នា។ តួអង្គសំខាន់ៗមួយចំនួន​មាន​ដូចខាងក្រោម ទី១ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (គ.ម.ក.)៖ ស្ថាប័នរដ្ឋ​ដែលមាន​តួនាទី​ចំបង​គ្រប់គ្រង​វិស័យ​មូល​ប​ត្រ​ទាំងមូល។ ទី២ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា(ផ.ម.ក.)៖ ក្រុមហ៊ុនចំរុះ​រដ្ឋ​ដែលមាន​តួនាទី​ផ្តល់​សេវា​ចុះបញ្ជី​ក្រុមហ៊ុន សេវា​ជួញដូរ​មូល​ប​ត្រ ផាត់ទាត់​និង​ទូទាត់ ព្រមទាំង​រក្សាទុក​មូល​ប​ត្រ។

ទី៣ ក្រុមហ៊ុន​មូល​ប​ត្រ៖ ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ទាក់ទង​នឹង​មូល​ប​ត្រ ដូចជា ធានា​ទិញ​មូល​ប​ត្រ ជួញដូរ​មូល​ប​ត្រ​សម្រាប់​គណនី​ផ្ទាល់ខ្លួន ជួញដូរ​មូល​ប​ត្រ​សម្រាប់​គណនី​អតិថិជន និង​ផ្តល់​ប្រឹក្សា​វិនិយោគ​មូល​ប​ត្រ។ទី៤ ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ៖ ធនាគារ​ដែល​ទទួលស្គាល់​ដោ​យគ.ម.ក. ក្នុង​ការផ្តល់សេវា​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ។

ទី៥ ក្រុមហ៊ុន​បោះផ្សាយ/ចុះបញ្ជី៖ ក្រុមហ៊ុន​ដែល​ត្រូវការ​ទុន​បន្ថែម ហើយ​បោះផ្សាយ​និង​ចុះបញ្ជី​លក់​ភាគហ៊ុន​របស់ខ្លួន​នៅ​ផ.ម.ក. និង​ទី៦ វិនិយោគិន៖ វិនិយោគិន​ជា​រូបវ័ន្ត​ឬ​ជា​ក្រុមហ៊ុន ដែល​ទិញ/លក់​ភាគហ៊ុន​នៅ​ផ.ម.ក. តាមរយៈ​ក្រុមហ៊ុន​មូល​ប​ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here