ប្រទេសសិង្ហបុរីគ្រោងលុបចោលវិធានការរឹតបន្តឹងជំងឺកូវីដចាប់ពី ថ្ងៃទី១៣ ខែកុម្ភៈខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសសិង្ហបុរីគ្រោងលុបចោល ការរឹតបន្តឹងជំងឺកូវីដ១៩ ដែលនៅសេសសល់ ដូចជាតម្រូវឱ្យពាក់ម៉ាស លើការដឹកជញ្ជូនសាធារណៈចាប់ពីថ្ងៃទី១៣ ខែកុម្ភៈតទៅ។

យោងតាមក្រសួងសុខាភិបាលសិង្ហបុរី(MOH)បានឱ្យដឹងថា ការថយចុះ នៃស្ថានភាពប្រព័ន្ធឆ្លើយតប នឹងការផ្ទុះឡើងនៃជំងឺកូវីដ (Dorscon​) ពីពណ៌លឿងទៅបៃតងកើតឡើង ស្របពេលដែលស្ថានភាពជំងឺរាតត្បាតសកល និងក្នុងតំបន់មានស្ថេរភាព ហើយជំងឺនេះមានលក្ខណៈស្រាលជាពិសេសក្នុងចំណោមបុគ្គល ដែលបានទទួលថ្នាំបង្ការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងនេះក្តី ក្រសួងធនធានទឹក និងឧតុនិយម នៅតែទាមទារឱ្យមានការពាក់ម៉ាស់ សម្រាប់អ្នកទស្សនា បុគ្គលិក និងអ្នកជំងឺនៅក្នុងកន្លែងថែទាំសុខភាព និងការថែទាំលំនៅដ្ឋាន ដូចជាមន្ទីរពេទ្យ គ្លីនិក និងមណ្ឌលថែទាំ ដែលមានអន្តរកម្មជាមួយអ្នកជំងឺ។

ចំណែកការចាក់វ៉ាក់សាំង នឹងបន្តផ្តល់ជូនដោយឥតគិតថ្លៃ ដល់ពលរដ្ឋសិង្ហបុរីទាំងអស់ អ្នកស្នាក់នៅអចិន្ត្រៃយ៍ អ្នកកាន់លិខិតឆ្លងដែនរយៈពេលវែង និងអ្នកកាន់លិខិតឆ្លងដែនរយៈពេលខ្លីមួយចំនួន។

លោក Ong Ye Kung  រដ្ឋមន្ត្រីសុខាភិបាល បានមានប្រសាសន៍ថា មនុស្សគ្រប់រូប ដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ គួរតែបន្តទទួលបានការការពារអប្បបរមា – វ៉ាក់សាំង mRNA ឬ Novavax ចំនួន៣ដូស ឬវ៉ាក់សាំង Sinovac ចំនួន៤ដង ខណៈរដ្ឋាភិបាល នឹងផ្តល់អនុសាសន៍ឱ្យក្រុមមួយចំនួន ចាក់ថ្នាំបង្កើនកម្លាំងជារៀងរាល់ឆ្នាំ។

ទោះជាយ៉ាងណាក្តី ការឧបត្ថម្ភធននៃជំងឺរាតត្បាត នឹងត្រូវបានកាត់បន្ថយបន្ថែមទៀត ខណៈដែលកូវីដ-១៩ ត្រូវបានចាត់ទុកជាជំងឺឆ្លង ហើយការព្យាបាល នឹងមិនត្រូវបានឧបត្ថម្ភពេញលេញទៀតទេ ហើយអ្នកជំងឺនឹងត្រូវចំណាយលើការធ្វើតេស្តរកជំងឺកូវីដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here