ក្រុមហ៊ុនប៊ឺហ្គឺរដ៏ល្បីរបស់អាមេរិក ប្រកាសឈានជើងចូលទីផ្សារកម្ពុជា បើទោះស្ថិតអំឡុងពេលមានវិបត្តិ

ដោយ៖ ម៉ណេត

ភ្នំពេញ៖ បើទោះបីជាពិភពលោកកំពុងជួបវិបត្តិក្តី ក្រុមហ៊ុន The Habit Burger Grill ដែលមានអាយុកាលជាង ៥០ ឆ្នាំមុន លើប៊ឺហ្គឺររសជាតិឆ្ងាញ់បំផុតរបស់អាមេរិក នឹងបើកសាខាដែលជាទីតាំងអន្តរជាតិថ្មីបំផុតរបស់ខ្លួននៅកម្ពុជានៅថ្ងៃទី ២១ ខែតុលាខាងមុខនេះ។

ក្រុមហ៊ុនភោជនីយដ្ឋានដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាល្បីឈ្មោះ បានប្រកាសថា នឹងបើកដំណើរការនៅស្ថានីយ៍តេលាទួលគោក នៅកណ្តាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន The Habit Burger Grill ទទួលបានពានរង្វាន់ផ្តោតលើអាហារផ្សេងៗគ្នានៅសហរដ្ឋអាមេរិក។ The Habit បានបម្រើនូវប៊ឺហ្គឺររសជាតិឆ្ញាញ់បំផុតនៅអាមេរិកតាំងពីឆ្នាំ ១៩៦៩ ។

លោក Iwona Alter ប្រធានក្រុមហ៊ុន The Habit Burger Grill បានថ្លែងថា “យើងរីករាយនឹងបន្តការពង្រីកវត្តមាននៅទីផ្សារអន្ដរជាតិ ដោយចូលរួមសហការជាមួយដៃគូថ្មីរបស់យើងគឺក្រុមហ៊ុន Kampuchea Tela Company ដើម្បីបើកទីតាំងដំបូងរបស់យើងនៅកម្ពុជា”។

លោក បានបន្តថា “យើងទន្ទឹងរង់ចាំបង្កើតអ្នកគាំទ្រ Habit ថ្មីដោយអញ្ជើញពួកគេឱ្យរីករាយនឹងម្ហូបដែលធ្វើដោយដៃរបស់យើង និងទទួលបានបដិសណ្ឋារកិច្ចល្អបំផុត ហើយនិងប្រកបដោយបរិយាកាសស្វាគមន៍ដូចនៅកាលីហ្វ័រញ៉ាខាងត្បូង”។
នេះគឺជាការពង្រីកវត្តមានជាលក្ខណៈអន្ដរជាតិលើកទី ២ របស់ The Habit ដោយមានភោជនីយដ្ឋានចំនួន ៨ បានបើកនៅក្នុងប្រទេសចិនសព្វថ្ងៃ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ The Habit កំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Kampuchea Tela Company ដើម្បីអភិវឌ្ឍ និងដំណើរការភោជនីយដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here