ការនាំចេញរបស់ជប៉ុនបានចាប់ផ្តើមស្ទុះងើបឡើងវិញ

ដោយ៖ វុធ្ធី
អន្តរជាតិ៖ ការនាំចេញរបស់ជប៉ុនក្នុងខែកញ្ញា បានធ្លាក់ចុះតិចតូចក្នុងរយៈពេល ៦ខែ ប៉ុន្តែការដឹកជញ្ជូនទៅសហរដ្ឋអាមេរិក បានចាប់ផ្តើមងើបឡើងវិញ ពីវិបត្តិ COVID-19 ដែលបង្ហាញថា សម្ពាធរបស់ជំងឺរាតត្បាតមកលើសេដ្ឋកិច្ចជប៉ុនកំពុងធ្លាក់ចុះ។

ការធ្លាក់ចុះតិចតូចក្នុងការនាំចេញបានបន្ថែមសញ្ញាថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ៣ របស់ពិភពលោក បានចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗ ពីវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីមានការធ្លាក់ដល់បាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញសរុបបានធ្លាក់ចុះ ៤,៩% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំក្នុងខែកញ្ញា។ ទិន្នន័យចេញកាលពីថ្ងៃចន្ទ (១៩ តុលា) បានបង្ហាញថា ការធ្លាក់ចុះ ២.៤% គឺទាបជាងការរំពឹងទុករបស់សេដ្ឋវិទូក្នុងការស្ទាបស្ទង់របស់ទីភ្នាក់ងារព័ត៌មាន Reuters ។ នេះមានន័យថា ល្បឿននៃការធ្លាក់ចុះការនាំចេញបានធ្លាក់ចុះយឺត បន្ទាប់ពីការធ្លាក់ចុះទ្វេដង ក្នុងរយៈពេល ៦ខែមុន ដែលរួមមានការធ្លាក់ចុះ ១៤,៨ ភាគរយនៅក្នុងខែមុន។

ការនាំចេញបានធ្លាក់ចុះក្នុងរយៈពេល ២២ ខែជាប់គ្នា ដែលបង្ហាញពីការធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ ១៩៨៧ គឺ រយៈពេល ២៣ ខែ ដោយសារការនាំចេញដែកទៅតៃវ៉ាន់ និងនាវាទៅប៉ាណាម៉ាមានចំនួនកាន់តែតិច។

លោក Marcel Thieliant សេដ្ឋវិទូជប៉ុនប្រចាំក្រុមហ៊ុន Capital Economics បានមានប្រសាសន៍ថា “យើងគិតថា (ការនាំចេញ) គួរតែត្រលប់ទៅកម្រិត មុនពេលដែលមានការរីករាលដាលជំងឺកូរ៉ូណា មុនពេលដំណាច់ឆ្នាំនេះ”។

លោក បានបន្ថែមថា “ទោះយ៉ាងណា យើងរំពឹងថាការនាំចូលទំនិញ និងសេវាកម្ម នឹងវិលត្រឡប់មករកដូចកម្រិតកាលពីមុនពេល ដែលមានការរីករាលដាលជំងឺកូរ៉ូណា នៅចុងឆ្នាំ ២០២២”។

ការស្ទង់មតិ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបជប៉ុន ត្រូវបានគេរំពឹងថានឹងកើនឡើង ១៥,១ ភាគរយ នៅក្នុងត្រីមាសទី៣ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេល ៣ ខែមុននេះ។

ទិន្នន័យ បានបង្ហាញថា ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ជប៉ុន បានកើនឡើង ១៤ ភាគរយនៅក្នុងខែកញ្ញា បើធៀបនឹងឆ្នាំមុន ដែលបង្ហាញពីការកើនឡើងនៃការនាំចេញក្នុងរយៈពេលខែ៣ ជាប់គ្នា។

ការនាំចេញទៅតំបន់អាស៊ី ធ្លាក់ចុះ ២ ភាគរយ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ។
ការនាំចូលសរុបបានធ្លាក់ចុះ ១៧,២ ភាគរយខែកញ្ញា ធៀបនឹងការព្យាករ ជាមធ្យម ធ្លាក់ចុះ ២១,៤ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here