បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ទទូចឱ្យឥណ្ឌា ត្រឡប់មករកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវិញ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ មន្រ្តីមកពីប្រទេសចំនួន ១៥ នៅអាស៊ី-ប៉ាស៊ីហ្វិកកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយបានទទូចដល់ប្រទេសឥណ្ឌា ឱ្យត្រឡប់មករកកិច្ចចរចាវិញ ខណៈដែលពួកគេមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឥណ្ឌា ដែលកំពុងស្វែងរកការការពារស្របពេលមានការព្រួយបារម្ភថាការបើកទីផ្សាររបស់ខ្លួននឹងបង្កើនឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន បានរំលងរាល់ការចរចារសម្រាប់ក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នៅឆ្នាំនេះ។ នេះបើយោងតាមការកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅក្នុងសប្តាហ៍នេះ។

លោក Hiroshi Kajiyama រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុនបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី តាមរយៈ videoconference ដែលជាលើកទីបីនៅឆ្នាំនេះ និងជាលើកដំបូងចាប់តាំងពីខែសីហា។ លើកនេះរដ្ឋមន្រ្តីមិនបានចេញសេចក្តីថ្លែងការណ៍រួមទេ។

រដ្ឋមន្រ្តីមកពីសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អូស្រ្តាលី ចិន នូវែលហ្សេឡង់ និងកូរ៉េខាងត្បូងក៏បានចូលរួមនៅក្នុងកិច្ចចរចា RCEP ដែលមានការខកខានជាច្រើនលើក។

ក្រុមអាស៊ានរួមមានប្រទេសថៃ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី និងវៀតណាម។
កិច្ចព្រមព្រៀង RCEP មានគោលបំណងបង្កើតច្បាប់រួមសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញា។ វានឹងគ្របដណ្តប់មួយភាគបីនៃទិន្នផលសេដ្ឋកិច្ចពិភពលោក និងមានចំនួនប្រជាជនពាក់កណ្តាលនៃចំនួប្រជាជនពិភពលោក ប្រសិនបើប្រទេសឥណ្ឌាត្រូវបានបញ្ចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here