ប្រទេសឥណ្ឌូណេស៊ី​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ចំនួន៣ពាន់​លាន​ដុល្លារ​ សម្រាប់​ប្លុក​ឧស្ម័ន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

ដោយ: គង់ លាងហួរ

ហ្សាការតា: ក្រុមនិយតករប្រេង និងឧស្ម័ន SKK Migas បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី០២ ខែមករានេះ ថា  ប្រទេសឥណ្ឌូណេស៊ីបានអនុម័តផែនការអភិវឌ្ឍន៍ដំបូង សម្រាប់ប្លុកឧស្ម័ននៅឈូងសមុទ្រ Tuna ជាមួយនឹងទុនវិនិយោគសរុបប្រមាណ៣,០៧ពាន់លានដុល្លាររហូតដល់ការចាប់ផ្តើមផលិតកម្ម ។

អ្នកនាំពាក្យ SKK Migas លោក Mohammad Kemal បានមានប្រសាសន៍ថា ប្លុកឧស្ម័ន Tuna នេះ មានទីតាំងនៅសមុទ្រចិនខាងត្បូង រវាងប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ហើយវាត្រូវបានគេរំពឹងថា នឹងអាចផលិត ឧស្ម័នខ្ពស់បំផុត ចំនួន១១៥លានហ្វីតគូប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៧ ។

ប្រធានក្រុមហ៊ុន SKK Migas លោក Dwi Soetjipto បានមានប្រសាសន៍ថា ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍគម្រោងនេះ នឹងគូសបញ្ជាក់អំពីសិទ្ធិដែនសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា កងទ័ពជើងទឹកឥណ្ឌូណេស៊ីក៏នឹងចូលរួមផងដែរ ក្នុងការធានាគម្រោងប្រេង និងឧស្ម័នខាងលើ ដូច្នេះសេដ្ឋកិច្ច និងនយោបាយ បានក្លាយជាការបញ្ជាក់អំពីអធិបតេយ្យភាពរបស់ឥណ្ឌូនេស៊ី។

សកម្មភាពផ្នែកថាមពលនៅសមុទ្រចិនខាងត្បូង ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយសារជម្លោះជំុវិញ ប្រទេសណា ដែលមានសិទ្ធិអធិបតេយ្យ ដូចជា វៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ ដោយត្រូវបានរំខានដោយឆ្មាំឆ្នេរសមុទ្រចិន ឬនាវាឃ្លាំមើលសមុទ្រ។

ប្រទេសចិនបានទាមទារអធិបតេយ្យភាពលើ សមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដោយលើកឡើងពីផែនទីប្រវត្តិសាស្ត្ររបស់ខ្លួន ដោយអះអាងថា តុលាការមជ្ឈត្តកម្មអន្តរជាតិ ក្នុងឆ្នាំ២០១៦ បានសម្រេចមិនមានមូលដ្ឋានច្បាប់នោះទេ។

នៅឆ្នាំ២០២១ ប្រទេសចិនបានបញ្ជាក់ប្រាប់ប្រទេសឥណ្ឌូនេស៊ី ឱ្យបញ្ឈប់ការខួងយកប្រេង និងឧស្ម័នធម្មជាតិនៅក្នុងដែនសមុទ្រ ដែលប្រទេសទាំងពីរចាត់ទុកជាកម្មសិទ្ធិរបស់ពួកគេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here