Community Mall ចំនួន​បី​បន្ថែមទៀត​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំនេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គម្រោង​ផ្សារ​ទំនើប​បែប​សហគមន៍ (Community Mall) ចំនួន២ត្រូវបាន​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២០នេះ ដែល​បានធ្វើឱ្យ​ទំហំ​នេះ កើនឡើង​ដល់ ២១,៨០០ ម៉ែត្រការ៉េ ខណៈ​គម្រោង​ផ្សារ​ទំនើប​ចំនួន៣បន្ថែមទៀត ដែលមាន​ទំហំ២២.៧៤៨ម៉ែត្រការ៉េ ត្រូវបាន​រំពឹងថា​នឹង​សាងសង់​បញ្ចប់ នៅក្នុង​បំណាច់​ឆ្នាំ២០២០ខាងមុខនេះ។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយ​កាលពីពេល​ថ្មី​នេះ​បង្ហាញថា គម្រោង​ផ្សារ​ទំនើប​បែប​សហគមន៍ (Community Malls) ចំនួន ២ រួមមាន​ផ្សារ​ទំនើប The One Mall និង 313 Quayside ដែល​ផ្សារ​ទាំងពីរ​នេះ​បន្ថែម​ដល់ ២១,៨០០ម៉ែត្រការ៉េ ស្មើនឹង២៦.១ភាគរយ ក្នុងចំណោម​ក​ផ្សារ​ទាំងអស់  និង​ប្រមាណ ៦.០៩ ភាគរយ ចូលទៅក្នុង​ការផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅក្នុង​ត្រីមាស​ទី៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​ដដែល​ប​ន្ត​ថា ជាមួយគ្នានេះ ក៏មាន​គម្រោង​ផ្សារ​ទំនើប​ចំនួន៣បន្ថែមទៀត ដែលមាន​ទំហំ២២.៧៤៨ ម៉ែត្រការ៉េ​ត្រូវបាន​រំពឹងថា នឹង​សាងសង់​បញ្ចប់​នៅក្នុង​បំណាច់​ឆ្នាំ២០២០ នេះ ខណៈដែល​គ្មាន​គម្រោង​ផ្សារ​ទំនើប​ថ្មី​ណាមួយ សម្ពោធ​ដាក់ចូល​ទៅក្នុង​ទីផ្សារ​នោះទេ។

ក្រុមហ៊ុន CBRE Cambodia បញ្ជាក់ទៀតថា ចំនួន​គម្រោង​ផ្សារ​ទំនើប​ផ្សេងទៀត ដែល​នឹងត្រូវ​រំពឹងថា នឹង​ង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​ចុងឆ្នាំ២០២០នេះ ត្រូវបាន​ពន្យា​ពេល ដោយសារ​បង្ករ​ឡើង ដោយ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ ១៩ ហើយ​តាម​ការប៉ាន់ស្មាន ទីតាំង​ផ្សារ​ទំនើប​ចំនួន៤០,០០០ម៉ែត្រការ៉េ នឹងត្រូវ​ប្តូរ​ទៅ​ការផ្គត់ផ្គង់​ឆ្នាំ ២០២១ខាងមុខ។

តែ​យ៉ាងណាក៏ដោយ នៅក្នុង​អំឡុង​ត្រីមាស​ទី ៣ ឆ្នាំ ២០២០នេះ សម្រាប់​ការជួល​នៅក្នុង​ផ្សារ​ទំនើប​បែប​សហគមន៍​នេះ (Community Mall) បាន​ធ្លាក់ចុះ​ពី០.៣៦ ភាគរយ ដែលមាន​តម្លៃ​ត្រឹមតែ២២.១៥ដុល្លារ​អាមេរិក នៅក្នុង​មួយ​ម៉ែ​ទ្រ​ការ៉េ​សម្រាប់​រយៈពេល​ក្នុង​មួយខែ ។

ក្រុមហ៊ុន CBRE Cambodia បាន​ពន្យល់ថា ការធ្លាក់ចុះ​នេះ ទំនង​ជាមាន​កំណើន​នៃ​ការ​ប្រ​កួ​ប្រជែង​ច្រើន នៅក្នុង​វិស័យនេះ និង​កន្លែង​ខ្លះ​ក៏មាន​ការ​ផ្គង់​ផ្គង់ លើស​តម្រូវ​ការប្រមាណ៥០ភាគរយ អស់​រយៈពេល៦ខែ​កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here