ស្ថាន​ហិរញ្ញវត្ថុ​ចំនួនធំៗនៅលើ​ពិភពលោក​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមានកំណើន​ខ្ពស់​នៅ​ឆ្នាំ២០២១

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ស្ថាន​ហិរញ្ញវត្ថុ​ចំនួនធំៗ នៅលើ​ពិភពលោក​បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំ​ណើ​នៅ​ខ្ពស់​ន​ឆ្នាំ២០២១ ខណៈ​សកម្ម​អាជីវកម្ម​ក្នុងស្រុក ចាប់​ត្រឡប់មក​ភាពប្រក្រតី​ជាបណ្តើរ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ដំឡើង​តួលេខ នៃ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ ២០២០ ដោយ​ផ្អែកលើ​ភាពប្រសើរ​ជាង​មុន នៃ​ផលិតកម្ម​វិស័យ​កសិក​ម្ម និង​ការកើនឡើង នៃ​ការនាំចេញ​ផលិតផល មិនមែន​សំលៀកបំពាក់ ដូចជា កង់ និង គ្រឿង​អេ​ឡិច​ត្រូ​និ​ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ សេដ្ឋកិច្ចកម្ពុជា នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់៥.៩% នៅក្នុង​ឆ្នាំ ២០២១ ដោយសារ​កម្លាំង​ជំរុញ នៃ​គោលនយោបាយ​គាំទ្រ របស់​រាជរដ្ឋាភិបាល។ នេះ​បើ​យោងតាម​ការ​ព្យាករ​របស់ ADB ចេញផ្សាយ​នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

តែ​ទោះជា​យ៉ាងណា​ក៍ដោយ បច្ចុប្បន្នភាព​នៃ​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update) សម្រាប់​ឆ្នាំ២០២០ ដែល​រៀបចំឡើង​នៅ​ទីស្នាក់ការ​របស់ ADB ប្រចាំ​កម្ពុជា ធនាគារ​នេះ​បាន​ព្យាក​ពី​ការធ្លាក់ចុះ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​ក្នុង​ឆ្នាំ២០២០ ក្នុង​រង្វង់-៤.០% បើ​ធៀប​ទៅនឹង-៥.៥% នៃ​ការព្យាករណ៍​កាលពី​ខែមិថុនា​កន្លងទៅ។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ថ្លែងថា “ជំងឺ​រាតត្បាត​បណ្ដា​លពី​វីរុស​កូ​រ៉ូ​ណា ជា​បញ្ហា​ប្រឈម​ពិភពលោក ដែល​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​ជា​សំណាងល្អ ប្រទេស​កម្ពុជា​មិនបាន​មាន​វិបត្តិ​ផ្នែក​សុខាភិបាល​នោះទេ” ។ លោក​បន្តថា “យើង​រំពឹងថា​កំណើនសេដ្ឋកិច្ច​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥.៩% នៅក្នុង​ឆ្នាំ ២០២១ ដោយសារ​កម្លាំង​ជំរុញ នៃ​គោលនយោបាយ​គាំទ្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ជនក្រីក្រ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម” ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានធ្វើការ​ព្យាករណ៍​ថា កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច ៦,៨ ភាគរយ ដែល​នឹង​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច រីកចម្រើន​លំដាប់​ទី៣ នៅ​តំបន់​អាស៊ាន​នា​ឆ្នាំក្រោយ និង​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​តំបន់​នៅ​ឆ្នាំ២០២៥ ។

យោងតាម​ការសិក្សា​រប​ស់ IMF ដែល​ត្រូវបាន​ចេញផ្សាយ ក្នុងអំឡុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ខ្លួន កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ត្រូវបាន​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ ២,៨ ភាគរយ​នៅ​ឆ្នាំនេះ។

ប៉ុន្តែ IMF បាន​ព្យាករ​ថា “សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ដល់​ទៅ ៦,៨ភាគរយ​នៅក្នុង​ឆ្នាំ២០២១” ។

ជាមួយគ្នានេះ ធនាគារពិភពលោក ព្យាករ​ទុក​ថា នៅ​ឆ្នាំ២០២១ កំណើត​សេដ្ឋកិច្ចកម្ពុជា នឹង​ស្ទុះ​ឡើងដល់៤,៣ភាគ​វិញ និង​បន្ត​ស្ទុះ​ឡើង៥,២ភាគរយ នៅ​ឆ្នាំ២០២២ ។ ផ្អែកលើ​របាយការណ៍ របស់​ធនាគារពិភពលោក​ដដែល​បាន​ឲ្យ​ដឹងថា មុន​ជំងឺ​កូ​វីដ-១៩  ផ្ទុះឡើង កំណើនសេដ្ឋកិច្ច​កម្ពុជា ស្ថិតក្នុង​រង្វង់៧,១ភាគរយ ក្នុង​ឆ្នាំ២០១។ នេះ បើតាម​របាយការណ៍​ថ្មី​មួយទៀត របស់​ធនាគារពិភពលោក (World Bank) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

សកម្មភាព​សេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​ក​ម្ពុ​ជា បានចាប់ផ្តើម​កម្រើក​ប​ណ្តើរៗឆ្ពោះទៅរក​ប្រក្រតីភាព​ឡើងវិញ​ហើយ ក្រោយពី​មានការ​សម្រាល​លើ​វិធាន​ការរក្សា គម្លាត​សុវត្ថិភាព​សង្គម។

ធនាគារពិភពលោក​បាន​ឱ្យដឹងថា តម្រូវការ​ក្នុងស្រុក រួមមាន ការធ្វើដំណើរ​និង​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​ផង កំពុងតែ​ងើបឡើង​វិញ។ កម្ពុជា និង​ចិន​បានប្រកាស​បញ្ចប់​ការ​ចរច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ប្រទេស​ទាំងពីរ (CCFTA)រួចហើយៗកិច្ចព្រមព្រៀង​នេះ​ទំនងជា​នឹង​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ២០២១ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here