អ្នកលក់ដីឡូត៏ថ្ងូរដាច់បាយ ព្រោះទឹកជំនន់

ដោយ៖ លក្ខិណា

ភ្នំពេញ៖ គ្រោះទឹកជំនន់បានបង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយសារតែវាបានហូរកាត់ផ្លូវមិនអាចឱ្យយានយន្តធ្វើដំណើរបានស្រួល ហើយផ្លូវខ្លះត្រូវអាជ្ញាធរប្រកាសបិទចរាចរណ៍មួយរយៈ ដើម្បីរក្សាមិនអោយខូចខាតកាន់តែធ្ងន់។

ដោយឡែកសម្រាប់អ្នកលក់ដីឡូត៏វិញបានត្អូញត្អែរពីការលក់របស់ស្ងប់ស្ងាត់ ព្រោះអតិថិជនមិនអាចចេញទៅមើលទីតាំងដីឡូត៍បាន ព្រោះភ្លៀងបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជជែកគ្នាក្នុងហាងកាហ្វេ បុរសម្នាក់ឈ្មោះថា វាសនា ដែលជាអ្នកលក់ដីឡូត៍បានប្រាប់ទៅមិត្តភក្ដិខ្លួនថា ខ្លួនចង់ដាច់បាយហើយ លក់អត់បានទេ ព្រោះអត់មានមកមើលដីឡូត៍បាន ហើយខ្លួនក៏មិនអាចទៅកាន់ទីតាំងដីឡូត៍ដែលត្រូវលក់បានទៀតដែរ។ លោកថា‍ “អ្នករកស៊ីអចលនទ្រព្យ បើសិនជាលិចលង់បែបនេះពិតជាពិបាកហើយ”។

លោក បានបន្តទៀត ខ្លួនត្រូវនាំភ្ញៀវទៅមើលដីឡូត៍ដល់ទីតាំង តែនៅពេលដែលទឹកលិចផ្លូវអស់បែបនេះ តើនាំភ្ញៀវទៅយ៉ាងដូចម្ដេច ចំណែកភ្ញៀវវិញក៏មិនចង់ចាកចេញពីផ្ទះឬពីកន្លែងការងារដែរ ។ អ្វីដែលពិសេសនោះ ដីឡូត៍ខ្លះត្រូវលិចបាត់មើលមិនឃើញសូម្បីបង្គោលឡូត៍ផង ដូច្នេះអ្នកលក់ក៏មិនចង់នាំភ្ញៀវអោយទៅមើលក្នុងស្ថានភាពទឹកលិចបែបនេះដែរ។

បើតាមបុគ្គលិកហាងកាហ្វេមួយកន្លែងនៅបែកចាន បាននិយាយថា កាលពីមុនទឹកលិចក្នុងហាងសំបូរទៅដោយក្រុមអ្នកលក់ដីឡូត៍និងអ្នកទិញជួបចរចានិងកក់លុយ តែនៅពេលទឹកលិចក្នុងហាងកាហ្វេស្ងប់ស្ងាត់អត់មានពួកគាត់មកជជែកតថ្លៃកក់លុយដូចមុនទៀតឡើយ។ ម្ចាស់ហាងបានប្រាប់ឱ្យប្រញ៉ាប់បិទហាងពីថ្ងៃ ដើម្បីឱ្យបុគ្គលិកទៅផ្ទះវិញព្រោះតែទឹកជំនន់ ជន់លិចផ្ទះរបស់ពួកគេផងដែរ។
អាជីវកម្មដីឡូត៍ត្រូវបានគេមើលឃើញថា នៅតែមានសកម្មភាព កាលមុននេះបន្តិច ហើយវាក៏បានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់អ្នកដែលមិនមានលទ្ធភាពក្នុងការទិញដីដោយបង់ប្រាក់ទាំងដុល ព្រោះដីឡូត៍មួយចំនួនធំផ្ដល់ការបង់រំលស់ប្រចាំខែក្នុងកម្រិតមួយសមរម្យ ។អាជីវកម្មដីឡូត៍ក៏បានផ្ដល់ចំណូលមួយផ្នែកដល់រដ្ឋផងដែរតាមរយៈការបង់ពន្ធប្រថាប់ត្រា។

កាលពីដំបូងឡើយអាជីវកម្មនេះ បានចាប់ផ្ដើមផុសផុលក្នុងរាជធានីភ្នំពេញ ហើយបន្ទាប់មកក៏បានសាយភាយទៅកាន់បណ្ដាខេត្តសក្ដានុពលមួយចំនួននៃព្រះរាជា ណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here