IMF៖ សេដ្ឋកិច្ចកម្ពុជា នឹងមានល្បឿនស្ទុះងើបឡើងវិញយ៉ាងលឿននៅឆ្នាំក្រោយ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កម្ពុជានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចងើបឡើងវិញលឿនលំដាប់ទី៣ នៅក្នុងអាស៊ាននៅឆ្នាំក្រោយ និងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់នៅឆ្នាំ ២០២៥ ។

យោងតាមរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF ដែលត្រូវបានចេញផ្សាយ ក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ២,៨ ភាគរយនៅឆ្នាំនេះ ខណៈការព្យាករណ៍ធ្លាក់ចុះចំនួន ១,៥ ភាគរយសម្រាប់ប្រទេសឥណ្ឌូនេស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អំឡុងពេលជំងឺរាតត្បាកូវីដ១៩ ការធ្លាក់ចុះ ៨,៣ ភាគរយត្រូវបានព្យាករណ៍សម្រាប់ហ្វីលីពីន ៧,១ ភាគរយសម្រាប់ប្រទេសថៃនិង ៦,០ ភាគរយសម្រាប់ទាំងម៉ាឡេស៊ី និងសិង្ហបុរី។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចអាស៊ានលឿនបំផុតនៅឆ្នាំនេះ ដោយផលិតផលក្នុងស្រុកសរុបកើនឡើង ២,០ ភាគរយ បន្ទាប់មកគឺប្រទេសវៀតណាមមានកំណើន ១,៦ ភាគរយ។

ប្រទេសឡាវត្រូវបានព្យាករណ៍ថានឹងកើនឡើងត្រឹមតែ ០,២ ភាគរយ និងព្រុយណេត្រឹមតែ ០,១ ភាគរយប៉ុណ្ណោះ។
នៅឆ្នាំ ២០២១ ប្រទេសម៉ាឡេស៊ីត្រូវបានគេមើលឃើញថាមានការងើបឡើងវិញយ៉ាងខ្លាំង (៧,៨ ភាគរយ) បន្ទាប់មកទៀតគឺប្រទេសហ្វីលីពីន (៧,៤ ភាគរយ) ប្រទេសកម្ពុជា (៦,៨ ភាគរយ) និងប្រទេសវៀតណាម (៦,៧ ភាគរយ) ។

ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានផ្សេងទៀតកំណើនសេដ្ឋកិច្ចយឺតត្រូវបានព្យាករណ៍សម្រាប់ឥណ្ឌូណេស៊ី (៦,១ ភាគរយ) មីយ៉ាន់ម៉ា ៥,៧ ភាគរយសិង្ហបុរី ៥,០ ភាគរយឡាវ ៤,៨ ភាគរយថៃ ៤,០ ភាគរយ និងព្រុយណេ (៣,២ ភាគរយ) ។

ការព្យាករណ៍រយៈពេលមធ្យមរបស់ IMF សម្រាប់ឆ្នាំ ២០២៥ បង្ហាញថា ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងការព្យាករណ៍កំណើន ៦,៩ ភាគរយ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់។

កំណើនសេដ្ឋកិច្ចទាបត្រូវបានព្យាករណ៍សម្រាប់ប្រទេសវៀតណាម (៦,៦ ភាគរយ) មីយ៉ាន់ម៉ា និងហ្វីលីពីន (៦,៥ ភាគរយ) ឡាវ (៦,១ ភាគរយ) ឥណ្ឌូណេស៊ី (៥,១ ភាគរយ) ម៉ាឡេស៊ី (៥ ភាគរយ) ថៃ (៣,៧ ភាគរយ) សិង្ហបុរី (២,៥ ភាគរយ) និងព្រុយណេ (១,៨ ភាគរយ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here