តម្លៃ​សម្ភារៈ​សំណង់​បាន​ធ្លាក់ចុះ​បន្តិចបន្តួច​នៅក្នុង​ខែតុលា

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​សម្រាប់​សម្ភារៈ​សំណង់​ស្ទើរ​គ្រប់​ប្រភេទ ដែល​កំពុង​ដាក់លក់​នៅតាម​ទីផ្សារ​នៅក្នុង​ខែតុលា ឆ្នាំ២០២០ បាន​ប្រែប្រួល​ថ្លៃ​លក់​បន្តិចបន្តួច ខណៈ​ប្រភេទ​ទំនិញ​សម្ភារៈ​ការិយាល័យ គ្រឿងសង្ហារិម និង​គ្រឿង​អេឡិចត្រូនិក​ឈរ​នៅ​ទ្រឹង។

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​ស្ថិតិ នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា ស​ន្ទ​ស្សន៍​ថ្លៃទំនិញ មានការ​ប្រែប្រួល​ឡើង​ចុះ​នៅ​ដើមខែ តុលា ឆ្នាំ២០២០ ធៀប​នឹង​ខែកញ្ញា។ តម្លៃ​លក់​លើ​មុខទំនិញ​ខ្លះ​មានការ​កើនឡើង​ឡើង ខណៈ​មាន​ប្រភេទ​ទំនិញ​មួយចំនួនទៀត បាន​ធ្លាក់ចុះ​បន្តិច​បន្តូច ជាពិសេស​ថ្លៃ​សម្ភារៈ​សំណង់ ថ្លៃ​ម្ហូបអាហារ និង​ថ្លៃ​ភេសជ្ជៈផ្សេងៗនៅតាម​ទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះ​ថ្លៃ​លក់​សម្ភារៈ​សំណង់​នៅតាម​ទីផ្សារ នៅក្នុង​ខែតុលា ឆ្នាំ២០២០ តម្លៃ​ទីផ្សារ​ឥដ្ឋតាន់​ចំនួន ១ម៉ឺន​ដុំ មានតម្លៃ ៤៨០ដុល្លារ បាន​ធ្លាក់ចុះ ១០ដុល្លារ បើ​ធៀប​ទៅនឹង​ខែកញ្ញា ឥដ្ឋប្រហោង ១ម៉ឺន​ដុំ មានតម្លៃ៣៥០ដុល្លារ កើនឡើង២០ដុល្លារ ប្រភេទ​ថ្ម​មួយ​ម៉ែត្រ​គីប​ថ្លៃ២២ដុល្លារ បាន​កើនឡើង១ដុល្លារ ដែក​សរសៃ១០–១៦លី ក្នុង​មួយ​តោន ៥៤៥ ដុល្លារ ធ្លាក់ចុះ៥ដុល្លារ ខណៈ​តម្លៃ​ស៊ីម៉ង់ ខ្សាច់ ថ្នាំលាប ស្ពេ​ត្រូ និង​បំពង់​ជ័រ​នៅ​ឈរ​ទ្រឹង។

តម្លៃ​សម្ភារៈ​ការិយាល័យ គ្រឿង​អេ​ឡិច​ត្រូ​និ​ច គ្រឿងសង្ហារិម គ្រឿង​បរិក្ខារ​អគ្គិសនី ប្រេងម៉ាស៊ីន គ្រឿងបន្លាស់​រថយន្ត ថ្លៃ​កម្លាំង​ពលកម្ម និង​ការលក់ សម្ភារៈផ្សេងៗទៀត មិនមាន​ការប្រែប្រួល​ខ្លាំង​នោះឡើយ បើ​ធៀប​និង ខែ កញ្ញា ឆ្នាំ២០២០ កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here