ដំណើរទស្សនកិច្ចរបស់លោក Wang Yi បានបង្ហាញពីចំណងមិត្តភាពរឹងមាំរវាងចិន និងអាស៊ាន

ដោយ៖ ស្រីតូច

ភ្នំពេញ៖ ការដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi មកកម្ពុជានិងបណ្ដាលប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្វើឱ្យចំណងមិត្តភាពចិន-អាស៊ាន កាន់តែមានភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាចូលរួមរក្សាបានសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា។

ដំណើររទស្សនកិច្ចជាផ្លូវការបស់លោក Wang Yi រយៈពេល២ថ្ងៃនៅប្រទេសកម្ពុជា កាលពីរសៀលថ្ងៃចន្ទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុជាជាប្រទេសដំបូងនៃដំណើររទស្សនកិច្ចជាផ្លូវការបស់លោក Wang ហើយបន្ទាប់មកមានប្រទេសម៉ាឡេស៊ី ឡាវ ថៃ និងសឹង្ហបុរី។

នៅទីក្រុងភ្នំពេញ លោករដ្ឋមន្ត្រីការបរទេសចិនបានចូលជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានចុះកិច្ចព្រមព្រៀងពាណិកម្មសេរីរវាងចិន និងកម្ពុជា និងឯកសារជាច្រើនទៀតនៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

លោក Wang Yi ក៍បានជួបពិភាក្សាជាមួយឧបនាយក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្ដរដ្ឋានភិបាលរវាងកម្ពុជា និងចិនផងដែរ។

លោករដ្ឋមន្ត្រីពាណិកម្មកម្ពុជា បាន សូរសក្តិ បានមានប្រសាន៍ថា នេះគឺជាកិច្ចព្រមព្រៀងពាណិកម្មទ្វេភាគីដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសកម្ពុជា។

លោក បានបន្ថែមថា “ការចុះហត្ថលេខាងលើកិច្ចព្រមព្រៀងនេះបង្ហាពីចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ហើយកិច្ចព្រមព្រៀងនេះ បង្ហាញប្រវត្តិសាស្រ្តសំខាន់មួយទៀតសម្រាប់ទំនាក់ទំនងកម្ពុជាចិន”។

លោក បានឱ្យដឹងថា “ដោយពុំមានការសង្ស័យ កិច្ចព្រមព្រៀងនេះនឹងផ្ដល់នូវភាពជាដៃគូផ្នែកសេដ្ឋកិច្ចយ៉ាងរឹងមាំតាមរយៈការចូលរួមទៅកាន់ទីផ្សារ និងភាវូបនីយកម្ម សម្រាប់ទំនិញ សេវាកម្ម និងការវិនិយោគនានា”៕(Xinhua)

LEAVE A REPLY

Please enter your comment!
Please enter your name here