ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនៅតែបង្ហាញសញ្ញាវិជ្ជមាន បើទោះជាមានវិបត្តិសេដ្ឋកិច្ចពិភពលោក

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលបានចុះបញ្ជីផ្សារមូលបត្រកម្ពុជា បានបង្ហាញលទ្ធផលអាជីវកម្មវិជ្ជមានក្នុងរយៈពេល៩ខែដំបូង ឆ្នាំនេះ បើទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ក៏ដោយ។

នៅក្នុងឯកសារដាក់ទៅផ្សារមូលបត្រកម្ពុជាកាលពីដើមសប្តាហ៍នេះ កំពង់ផែស្វយ័តភ្នំពេញ ដែលគ្រប់គ្រងដោយរដ្ឋ បានរកប្រាក់ចំណូលចំនួន ២២,២៦៤ លានដុល្លារក្នុងរយៈពេលចន្លោះពីខែមករាដល់ខែកញ្ញា បានកើនឡើង ២,៥៦ ភាគរយ បើធៀបនឹង ២១,៧០៧ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំនួនកុងតឺន័រដឹកទំនិញបានកើនឡើង ៤,០៩ ភាគរយ និងនាវាដឹកទំនិញមានការកើនឡើងចំនួន ០,៦៣ ភាគរយនៅកំពង់ផែនេះក្នុងរយៈពេល៩ខែឆ្នាំនេះ។

ក្រុមហ៊ុនមូលបត្រកម្មសិទ្ធិចំនួន០៧ និងមូលបត្របំណុលថ្មីមានចំនួន៦ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា គិតចាប់ពីខែមករា មកទល់នឹងខែកញ្ញា ឆ្នាំ២០២០នេះ។

យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា សម្រាប់ក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិចំនួន៧ រួមមាន ផេសថិក (ខេមបូឌា) ម.ក, ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី, កំពង់ផែស្វយ័តភ្នំពេញ, ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

មូលបត្របំណុលទាំងពី០៧ មានដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត, អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ ធនាគារភ្នំពេញពាណិជ្ជ ភីភីស៊ីប៊ែង ម.ក, អ អិម អេ (ខេមបូឌា) ម.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថប្រាសាក់ ម.ក។

លោក Jong Weon Ha អគ្គនាយករង នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានលើកឡើងថា ការចុះបញ្ជីក្រុមហ៊ុនថ្មីជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមានមួយបង្ហាញពីភាពរីកចម្រើនលូតលាស់ទៅមុខនៃ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បើទោះបីជាប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងជួបប្រទះនឹងវិបត្តិជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។ ហើយសង្ឃឹមថា និន្នាការនេះនឹងក្លាយជាកាតាលិករ ដើម្បីជំរុញឱ្យក្រុមហ៊ុនដទៃទៀតចាប់យកឱកាសនេះ ងាកមកប្រមូលទុនតាមរយះផ្សារមូលបត្រ ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here