រយៈពេល១០ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ម៉ឺនភាគរយ។

នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា “ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប១.៥៧៥.៩៥៤នាក់ កើនឡើង៩៩១,១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានបន្តថា ក្នុងរយៈពេល១០ខែនេះ ភ្ញៀវទេសចរអន្តរជាតិមកតាមផ្លូវអាកាសចំនួន៥៥៩.៩១៨នាក់ កើនឡើង៧០៦,៦ភាគរយ ផ្លូវគោក១.០០៥.៥៤៩នាក់ កើនឡើង១២៤០,៤ភាគរយ ផ្លូវទឹក១០.៤៨៧នាក់ កើនឡើង៥២៤.២៥០ភាគរយ ខណៈនៅឆ្នាំ២០២១មានតែ២នាក់ប៉ុណ្ណោះ។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្ថែមទៀតថា ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន ប្រទេសថៃ ៥៩០.៩៨៤នាក់ វៀតណាម៣៤១.៩៥៣នាក់ ចិន៧៥.៩១៥នាក់ សហរដ្ឋអាមេរិក៦០.៩០៣នាក់ ឡាវ៥៩.៣៦៨នាក់ ឥណ្ឌូណេស៊ី៥៩.១២២នាក់ កូរ៉េខាងត្បូង៤៣.១៧៨នាក់។

របាយការណ៍នេះឱ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរកម្ពុជា ដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន៦៦១.០៧៣នាក់ កើនឡើង៣២៧៦,៣ភាគរយ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ដូចគ្នានេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here